នគរបាលសេដ្ឋកិច្ចខេត្តកំពង់ស្ពឺរឹបអូសឈើសុក្រំ 18 ដើមដែលឈ្មួញលួចលាក់ទុកក្នុងចម្ការដូង

ខេត្ត​កំពង់ស្ពឺ៖​ ឈេីសុក្រំជាច្រើនកំណា​ត់ដែ​លក្រុមឈ្មួញលួចលាក់ទុកនៅក្នុងដីចម្ការដូង​មួ​យកន្លែងត្រូវបានកម្លាំងការិយាល័យនគរ​បាល​ប្រឆាំងបទ​ល្មើសសេដ្ធកិច្ច​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​បាន កាលពីវេលាម៉ោង​ ៤​ និង២នាទី​រសៀល​ថ្ងៃទី​២៤​ ខែវិច្ឆិកា​នៅស្រុក​ភ្នំស្រួច។
តាមរបាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២២ នេះថា កម្លាំង​ជំ​នា​ញ​ការិយាល័យនគរ​បាល​ប្រឆាំងបទ​ល្មើសសេដ្ធកិច្ច​ នៃ​ស្នងការ​ដ្ឋាន​ន​គ​របា​ល​ខេត្ដ​កំព​ង់ស្ពឺ​ បានស្រាវជ្រាវ​រកឃេី​ញគំនរឈេី​០១កន្លែ​ង ដែ​លឈ្មួ​ញលាក់ទុក​នៅក្នុងដីចម្ការដាំដូង​ ស្ថិត​ក្នុង​ភូមិ​ត្រពាំ​ងប្រិយ៍​ ឃុំក្រាំង​ដីវ៉ាយ​ ស្រុ​ក​ភ្នំស្រួ​ច​ ខេត្ដកំ​ព​ង់ស្ពឺ​ ។ ឈេីដែលរកឃេីញជា​ប្រភេ​ទឈេី​សុក្រំ​មានចំនួន ១៨​ដុំ ។
ក្នុងប្រតិបត្តិការនេះក្រោមបញ្ជាពីលោក​ឧត្ដ​ម​សេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនី​យ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការ​រង​ និងលោកវរសេ​នី​យ៍​ឯ​ក​ ហេង​ សំរេច​ នាយការិ​យាល័យ​នគរបាល​ប្រឆាំង​បទល្មេីស​សេដ្ឋកិច្ច​ ។
វត្ថុតាងដកហូតរួមមាន ៖ ឈេីសុក្រំ​ចំនួន ១៨​ដុំ​ មិនទាន់វាស់វែងត្រូ​វបានដឹកជញ្ជូនយកមករក្សាទុកបណ្ដោះអាស​ន្ននៅ​ស្នាក់​ការបរិស្ថានចំបក់​ ក្នុងឧទ្យានជាតិ​ ព្រះកុ​សុ​មៈ​ គីរីរម្យ ដេីម្បីបន្តនីតិវិធីនៅពេលក្រោយ ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *