បុរសម្នាក់កំពុងហូបបាយឃើញក្មេងស្ទាវឈ្លោះគ្នាដកកាំភ្លើងបាញ់របួសបួននាក់

ភ្នំពេញ​ ៖​ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃ ទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចច្រកជ្រូកក្បាលថ្នល់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែង​កេីតហេតុចេញមកដកកាំភ្លើងបាញ់ឡើងលើកចំនួនមួយគ្រាប់ដើម្បីបំបែកហ្វូងក្មេងស្ទាវ តែក្មេងស្ទាវក៏ស្ទុះចូល មកធ្វើឲ្យបុរសដែលមានកាំភ្លើងបាញ់ បន្ថែមជាច្រើនគ្រាប់តម្រង់ក្មេងស្ទាវទាំងនោះ​រងរបួសចំនួន៤នាក់​ រួចឡើងជិះរថយន្តព្រូស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល ។
តាមសម្ដីជនរងគ្រោះបានប្រាប់ថា​ដំបូងឡើយពួកគាត់ ពីរនាក់មានទំនាស់ពាក្សសម្ដីជាមួយនឹងក្មេងស្ទាវ មួយក្រុមជិះម៉ូតូចំនួន៣គ្រឿងមានគ្នាជាច្រើននាក់បានជិះដេញគ្នាតាមបណ្ដោយផ្លូវ២៧១ក្នុងទិសដៅពីលិចទៅកើត​ ខណៈមកដល់ចំណុចកើត​ហេតុក៏បានឈប់ម៉ូតូពេលនោះក្មេងស្ទាវក៏ ចុះ​ពីម៉ូតូហើយក៏នាំគ្នាយកដុំថ្មគប់នឹងយកកាំបិតប៉័ងតោងតោដេញកាប់ជនរងគ្រោះ ពេញមុខហាងបាយ​។ ភ្លាមៗនោះក៏មាន​បុរសម្នាក់កំពុងតែហូបបាយនៅទីនោះបាន​ដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ដើម្បីបំបែកក្រុមក្មេងស្ទាវ​ តែដោយសារក្មេងស្ទាវទាំងនោះមិនខ្លាចបានដើរចូល ទៅរក​បបុរសនោះបម្រុងនឹងកាប់តែត្រូវបុរសដែលមានកាំភ្លើងនោះបាញ់តម្រង់ទៅក្មេងស្ទាវទាំងនោះបណ្ដាលឱ្យរងរបួសចំនួន ៤នាក់​ ភ្លាមៗបុរសដែលបាញ់បានឡើងជិះរថយន្តព្រូសមិនចាំស្លាកលេខគេចខ្លួន បាត់​ស្រមោល​តែម្តង ៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *