មន្រ្តីនគរបាលម្នាក់ស្លាប់ ឯជនសង្ស័យ៣នាក់ត្រូវចាប់ខ្លួនក្នុងករណីបង្ក្រាបគ្រឿងញៀន

ភ្នំពេញ÷ មន្រ្តីនគរបាលម្នាក់បានស្លាប់ ឯជនសង្ស័យ៣នាក់ត្រូវចាប់ខ្លួនបាន ក្នុងករណីបង្ក្រាបបទល្មើសគ្រឿងញៀន កាលពីវេលាម៉ោង ៧ និង ៣៥ នាទី យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅផ្លូវ៥០ម៉ែត្រកែង៦០ម៉ែត្រ សង្កាត់.ខណ្ឌដង្កោ ។
ប្រភពបឋមបានឲ្យដឹងថា ក្រុមជនឧក្រិដ្ឋជនទាំងនេះបានបើករថយន្តមួយគ្រឿងម៉ា អាលផាត់ ពណ៌ស ដើម្បីរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងសមត្ថកិច្ចមន្ទីរគ្រឿងញៀនដេញតាមបង្រ្កាប ធ្វើឲ្យមានបាញ់តដៃគ្នា៕
អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *