ជនសង្ស័យ៥នាក់ត្រូវកម្លាំង​ឃាត់ខ្លួនពីបទប្រើប្រាស់និងសង្ស័យជួញដូរថ្នាំញៀន

 

 

 

 

ភ្នំពេញ៖ យុវជនប្រើប្រាស់គ្រឿងញៀនចំនួន​៥នាក់ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួនពីបទប្រើប្រាស់និង​សង្ស័យជួញដូរថ្នាំញៀន។​ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៣រសៀលថ្ងៃទី២២ខែគុម្ភះឆ្នាំ២០១៧ស្ថិតនៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់​កន្ទោក ខណ្ឌពោធិ៍សែនជ័យ។​
ជនសង្ស័យទាំង៥នាក់ទី១- ឈ្មោះនឿន វុទ្ធី ភេទប្រុស​អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបុរីពិភពថ្មីផ្សាកំបូលភូមិត្រពាំងគល់សង្កាត់កន្ទោក ។​ទី២- ឈ្មោះប៊ុន ស្រេងភេទប្រុស អាយុ២០ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។​ទី៣-ឈ្មោះ សេង រ៉េត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជួសជុលម៉ូតូរសនៅឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល។​ទី៤-ឈ្មោះ ម៉ម សុផាត ភេទប្រុស អាយុ៣៤មុខរបរ​មន្រ្តីយ៍យោធាស្នាក់នៅស្រុកអង្គស្នួល​ខេត្តកណ្តាល។​ទី៥-ឈ្មោះ សុខុុំ សុខខៀង ភេទប្រុស​អាយុ២៦​ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិកំរៀង សង្កាត់កន្ទោក។​រួមម៉ូតូ៤គ្រឿង ទី១-ម៉ូតូម៉ាកនិច ពណ៌សរពាក់ស្លាក់លេខ កំពង់ស្ពឺ​1H.2591
ទី២-ម៉ូតូម៉ាកស៊ូយសូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1G.2591 ទី3- ម៉ុតូម៉ាកស៊ុសូគីលេក ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1D.1640 នឹងមួយទៀត​ម៉ាកZOOMER,X,អត់ស្លាកលេខ ។​

តាមប្រភពពត៌មានពី​នគរបាល​ប៉ុស្ដិ៍​កន្ទោក​ម្នាក់​បានអោយដឹងថាមុនពេលកើតហេតុដោយប្រជាពលរដ្ឋបានរាយការដល់​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ ដោយមានសង្ស័យផ្ទះជួលខាងលើមានជនសង្ស័យ មកម្តុំគ្នាក្នុងផ្ទះជួលហើយពេលខ្លះនាំគ្នាចូលក្នុងបន្ទប់ហើយចាក់សោពីខាងក្រៅរួមទាំងម៉ូតូផងដែរ។​
តាម​ប្រភពដដែល​បានបន្តទៀតថា ដោយមានការ​ចូល​រួម​ ពី​ប្រជាពលរដ្ឋ​បានសើបសង្កេតអស់រយះពេល ២ថ្ងៃ ហើយជនសង្ស័យបាននាំគ្នាជិះម៉ូតូមកមុខផ្ទះជួលហើយបាននាំគ្នាបណ្តើរម៉ូតូទុកក្នុងបន្ទប់មួយរួច​បិតទ្វារ​ហើយនាំគ្នាចូលក្នុងបន្ទប់ហើយបិតទ្វារទៀតដោយអោយម្នាក់នៅចាំខាងមុខ បន្ទាប់មកសមត្ថកិច្ចសហការជាមួយអាជ្ញាធរភូមិ បាននាំគ្នាចុះឆែកបន្ទប់២ជាប់គ្នាខាងលើ ដោយចាក់សោខាងក្នុង ដោយរយះពេលយ៉ាងយូរទើបបើកទ្វា។
តាម​ប្រភពដដែលបានបន្តទៀតថា ខណះដែលបើកទ្វា កំលាំងបានចុះឆែកឆេដោយពុំឃើញមានថ្នាំញៀន មានតែថងសំរាប់ច្រកទទេ ដោយមានកាសង្ស័យគឺជនសង្ស័យយកទៅចាក់ចោលក្នុងបង្គន់។​
បើតាមការសាកសួរនៅកន្លែងជនសង្ស័យបានសារភាពថាពួកគាត់ធ្លាប់ប្រើថ្នាំញៀនមែន។​

ក្រោយពេលកើតហេតុជនសង្ស័យទាំង៥នាក់រួមម៉ូតូ៤គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនាតិវិធីផ្លូវច្បាប់៕​ សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *