អគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិន ប៉ោយប៉ែត ស្លាប់និងរបួសច្រើននាក់

បន្ទាយមានជ័យ៖ របាយការណ៍បឋមបានឲ្យដឹងថា មានអគ្គិភ័យឆេះកាស៊ីណូហ្រ្គេនដាយមិនកាលពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមនុស្សយ៉ាងតិច១០នាក់ស្លាប់ និងជាង៣០នាក់ទៀតរងរបួស។
មកដល់ព្រឹកថ្ងៃនេះ អគ្គិភ័យនៅមិនទាន់រលត់នៅឡើយទេ។
ប្រភពបានឲ្យដឹងថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់។
សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប៣៦០នាក់ រថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង។ ជនរងគ្រោះត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងបន្តរុករកជនរងគ្រោះបន្តទៀត៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *