អភិបាលរងខេត្តកែបម្នាក់ រងការចោទប្រកាន់ប្រើហិង្សាលើស្រ្តីម្នាក់របួសធ្ងន់និងបៀតបៀនប្រពន្ធគេ!

ខេត្តកែប÷ ព័ត៌មានបឋមបានឲ្យដឹងថា លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ ។
ករណីនេះបានកើតឡើង កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅពេលគាត់ស្រវឹងស្រា ក្នុងកម្មវិធីជប់លៀងអបអរសាទរប្រធានមន្ទីរបរិស្ថានថ្មីខេត្តកែប ។
មិនទាន់មានការបញ្ជាក់ពីលោក ភូ លិ ចំពោះរឿងរ៉ាវទាំងនេះឡើយ ដោយរង់ចាំការបកស្រាយបំភ្លឺពីលោក សិន។
យ៉ាងណា តំណាងអយ្យការ អមសាលាដំបូងខេត្តកែប បានប្រាប់ថា, ចំពោះបញ្ហាខាងលើនេះ ខាងសមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌ កំពុងតែធ្វើកិច្ចការនេះជូនជនរងគ្រោះហើយ ៕
សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *