


ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរងរបួសស្រាល ដោយសារជួបគ្នាថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត HUMER បើកបរដោយជនជាតិបើកចេញពីសណ្ឋាគារ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី ២៣ កុម្ភះ ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី មុខសណ្ឋាគារកាលីហ្វ័រញ៉ា អន្តរជាតិ ទល់មុខប្រលានយន្តហោះពោធិតុង ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងហេតុ កើតហេតុបានឲដឹងថាមុនដំបូងគេឃើញ រថយន្តម៉ាក HUMER ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH-0566 បើកបរដោយជនជាតិចិនម្នាក់ ចេញពីសណ្ឋាគារខាងលើ ខណបានចេញមកលើផ្លូវសហព័ន្ធរ៉ុស្សី ក៏មានម៉ូតូមួយគ្រឿងម៉ាក ស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1R-2880 ជិះដោយបុរស២នាក់តាមបណ្តោយផ្លូវសហព័ន្ធរ៉ុស្សី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ក៏វ៉ាកអ៊ឺនិងរថយន្ត បណ្តាលអោយបុករថយន្ត HUMER ពេញទំហឹងរងរបួសអ្នកឌុបធ្ងន់និងអ្នកជិះពីក្រោយរងរបួសស្រាល។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយក្លីនិក រស្មី មកដឹកទៅសង្គ្រោះបន្ទាន់ ចំណែករថយន្តនិងម៉ូតូត្រូវបាននគរបាលជំនាញវាស់វែងយកទៅទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យ ដើម្បីរងចាំការដោះស្រាយ៕សិរសា