ចោរប្លន់ប្រើអង្រែបុកគ្រឿងម្នាក់ ​ត្រូវ​កម្លាំង​នគរបាលក្រុងតាខ្មៅឃាត់ខ្លួន

ខេត្តកណ្តាល​៖​ជន​សង្ស័យ​ម្នាក់​ ចូល​ទៅ​ពួន​សម្ងំ​នៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​  ត្រូវម្ចាស់​គេ​ឃើញ​ទាន់​ស្រែក​ផ្អើល​ឆោឡោ​  ដឹង​ដល់​សមត្ថកិច្ច​ចុះ​មក​បង្ក្រាប​។

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង  ១២នឹង១៥នាទីថ្ងៃទី២២ខែកុម្ភះ​ឆ្នាំ២០១៧ស្ថិត​នៅក្នុងភូមិព្រែករាំង  សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។

ជនរងគ្រោះមានគ្នា៣នាក់-១ឈ្មោះហូ-លាងហេងភេទស្រីអាយុ៥៥ឆ្នាំ-២ឈ្មោះហេង-សុផាន់ណាភេទស្រីអាយុ២១ឆ្នាំ-៣ឈ្មោះថេង-សេងហៀកភេទស្រី​អាយុ២៦ឆ្នាំអ្នកទាំង៣នាក់នេះមានទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ។​

ចំណែក​ឯ​ជនសង្សយ័ត្រូវបានកំលាំងនគរបាលឃាត់ខ្លួន  ឈ្មោះឯល-អហ្សូត   ​ភេទប្រុស​អាយុ២១ឆ្នាំជនជាតិខ្មែរឥស្លាមមានទីលំនៅភូមិព្រែករាំងសង្កាត់កំពងសំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។
ករណី​បង្ក្រាប​នេះ​បង្កឡើងដោយជនសង្សយ័ធ្វើអោយជនរងគ្រោះមានរបួសធ្ងន់ធ្ងរនោះ-១ឈ្មោះហួ-លាងហេង-រងរបួសចំក្បាលចំនួន៣កន្លែង-២ឈ្មោះហេង-សុផាន់ណា-រងរបួសពកត្រង់ថ្ងាស់ចំនួន៣កន្លែងនឹងរបួសស្លឹកត្រចៀកខាងស្តាំ១កន្លែងហើយក៍មានស្នាមជាំត្រង់-ក-ផងដែរ។វត្ថុតាងបង្កហេតុដែលត្រូវប្រមូលបានរួមមានអង្រែ បុកគ្រឿងធ្វើអំពីឈើ​ប្រវែង៣៥សង់ទីម៉ែត្រចំនួន១។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​បាន​អោយដឹងថា    នៅថ្ងៃកើតហេតុ   គឺ​ជនរងគ្រោះ​ខាងលើនេះបានឡើងផ្ទះជាន់ខាងលើដើម្បី​ទៅយកខោអាវស្រាប់តែឃើញ  ជនសង្ស័យ​បានស្ទះចេញពីក្រោយទូរមក​ច្របាច់ក ហើយយកអង្រែ​បុកគ្រឿងវាយទៅលើក្បាលពេលនោះ​ជន​រងគ្រោះ​បានខំប្រឹងរើនឹងស្រែកហើយក៏ឮដល់ឈ្មោះ ហួ លាងហេងត្រូវជាម្តាយធំបានឡើងមក  មើលភ្លាមនោះជនសង្សយ័នេះស្ទះមកវាយចំក្បាល  ជាច្រើនអង្រែមកលើម្តាយធំ។​​​​​        ​​     បន្ទាប់​មក​ជនសង្សយ័បានរត់ចុះមកក្រោមហើយចេញតាមបង្អួចរត់គេចខ្លួនបាត់។

រហូតដល់ម៉ោង១៩នឹង៥នាទី​កម្លាំង​នគរបាលសាវជ្រាវឃាត់ខ្លួនជនសង្សយ័ដែលមានឈ្មោះដូចខាងលើនេះបាននាំ  មកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីសួរនាំនិង​កសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។សូមជំរាបថាបើតាមចំលើយសារ      ភាពចំពោះមុខ​កម្លាំង​នគរបាលថាខ្លួនពិតជាបានលួចចូលធ្វើសកម្មភាព​​ដូចខាងលើនេះប្រាកដមែន៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *