ជនសង្ស័យ២នាក់ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ឃាត់​ខ្លួន​ពីបទលួចលុយនឹងគ្រឿងអលង្គាជិត១ពាន់ដុល្លារ

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវ​កម្លាំង​នគរបាល​ឃាត់យកមក​ប៉ុស្ដិ៍​ចោមចៅ​ពីបទលួចលុយនឹងគ្រឿងអលង្គាជិត១ពាន់ដុល្លារ។​ហេតុការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើលកាលវេលាម៉ោង ៩នឹង៣០​នាទីយប់ថ្ងៃទី២៣ខែគុម្ភះ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​
ជនរងគ្រោះឈ្មោះ ទឹម ភាណុច ភេទប្រុសអាយុ២៥ឆ្នាំមុខរបររត់តាក់សុី​ រស់នៅភូមិកើតហេតុខាងលើ មានភូមិកំណើតនៅភូមិសហគមន៍ខាងកើតឃុំ ភក្តីស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ។​ ចំណែក​ឯ​ជនសង្ស័យទី១-ឈ្មោះ​ចាន់ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ ប្រូរថយន្ត ស្នាក់នៅផ្ទះកើតហេតុខាងលើ។​មានស្រុកកំណើតនៅស្រុកខេត្តកំពង់ស្ពឺនៅភូមិស្រុកជាមួយជនរងគ្រោះ​និង​ ទី២-ឈ្មោះវ៉េន សុវណ្ណរ៉ា​ភេទប្រុស​អាយុ២១ឆ្នាំ​មុខរបរមិនពិតប្រាកដ ទើបមកពីថៃ ស្នាក់នៅជាមួយគ្នា។​

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា​ នៅ​មុន​ពេល​កើត​ហេតុ​ រូបគាត់បានហៅ ជនសង្ស័យឈ្មោះចាន់ សុជាតិមកអោយធ្វើ ប្រូរថយន្តរបស់គាត់ដោយស្នាក់នៅជាមួយគ្នា ដែល​យល់​ថា​ជា​អ្នក​ភូមិជាមួយគ្នា។​បន្ទាប់ក៏លិចមុខ ជនសង្ស័សម្នាក់ទៀតដែលជាមិត្តភក្ត្រនឹងគ្នា(ចាន់​ សុជាតិ​) ដោយបានមករស់នៅជាមួយបានប្រមាណ២ថ្ងៃហើយបានបាត់លុយនឹងខ្សែដៃរួមនឹងកាត់ជិតទូរស័ព្ទជិត១០០ដុល្លារ។​រួច​ក៏​ទៅ​ប្តឹងនគរបាល​អោយតាមចាប់ជនសង្ស័យទាំង២នាក់ខាងលើ។​ក្រោយ​ពី​ទទួល​ពាក្យ​បណ្ដឹង​ភ្លាមៗ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ជិះ​ម៉ូតូ​ដើរ​ល្បាត​ស្រាប់​តែ​ប្រទះឃើញ​ជន​សង្ស័យនៅភូមិកើតហេតខាងលើដោយឆែកក្នុងកាបូបឈ្មោះ វ៉េន សុវណ្ណរ៉ា​មានលុយ៤០០ដុល្លាររួមកាត៥ទៅ៦សន្លឹកបន្ទាប់មកឃាត់យកមកប៉ុសិ័្ត​នគរបាលចោមចៅដើម្បីសួរនាំ។​
​តាមការសួរ​នាំរបស់​កម្លាំង​នគរបាល​ជនសង្ស័យទាំង២នាក់ខាងលើ​បាន​និយាយ​ថា ខ្លួនមិនបានលួចយករបស់ជនរងគ្រោះឡើយ លុយនៅក្នុងកាបូបរបស់គាត់ទើបវេពីប្រទេសថៃមកដើម្បីធ្វើ លិខិតឆ្លងដែន បន្តទៀត(ទើបមកពីថៃ)។​
តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ទោះបី​ជា​ជនរងគ្រោះចោទប្រកាន់យ៉ាងណាតែជនសង្ស័យប្រកែករហូត។​រហូត​ដល់​ជនរងគ្រោះសុំយកលុយវិញដែលមានចំនួន៤០០ដុល្លាររួមកាតទូរស័ព្ទខាងលើដោយមិនដាក់ពាកបណ្តឹង​ហើយសមត្ថកិច្ចសួរតើព្រមអត់ ជនសង្ស័យបានឆ្លើយថាព្រម។​

ក្រោយពេលកើតហេតុជនរងគ្រោះមិនដាក់ពាក់បណ្តឹងដោយបានលុយមួយចំនួនខាងលើរួមនឹងកាតទូរស័ព្ទ​ដោយ​យល់​ថា​ជន​សង្ស័យ​ទាំង២នៅស្រុកជាមួយគ្នា ហើយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​ដោះលែងជនសង្ស័យទាំង២នាក់អោយត្រឡប់ទៅវិញ​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *