កាន់កាំភ្លើងជ័រ ជិះម៉ូតូដើរលេងសមត្ថកិច្ចសង្ស័យឃាត់យកមកប៉ុសិ៍្តដើម្បីណែនាំ

 

 

 

 

 

 

ភ្នំពេញ៖ យុវជន៣នាក់បន្ទាប់ពីកាន់កាំភ្លើងជិះម៉ូតូដើរលេងសមត្ថកិច្ចឃើញសង្ស័យហៅឆែកឃើញមានកាំភ្លើង ជ័រ ឃាត់បាន២នាក់យកទៅប៉ុសិ៍្ត​និង​ម្នាក់​ទៀត​គេច​ខ្លួន​បាត់​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦នឹង២០នាទីល្ងាច​ថ្ងៃទី២៣ខែគុម្ភះឆ្នាំ២០១៧នៅតាមបណ្តោយផ្លូវបេតុងភូមិស្រែដែកជះសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យទី១-ឈ្មោះហួន ​សុភក្ត្រអាយុ១៧ឆ្នាំមុខរបរ សិស្ស ស្នាក់​នៅស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ មានភូមិកំណើតនៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។​ទី២- ឆាត គីមហុង អាយុ១៨ ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅភូមិស្រែដែកជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។​ទី៣- ឈ្មោះ ​វង្ស ផ្លេក ជិះម៉ូតូរត់រួច​គេច​ខ្លួន​បាត់​។

តាមប្រភពពត៌មានពី​នគរបាល​ប៉ុស្ដិ៍​​បាននិយាយថាមុនពេលកើតហេតុ​ ពួកគាត់​ជិះ​ម៉ូតូ​ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់​តែ​ប្រទះឃើញ​ជនសង្ស័យជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់។ពេលនោះគាត់សង្ស័យហើយបានហៅអោយឈប់​ដើម្បី​ត្រួត​ពិនិត្យ​ឆែកឆេទៅជនសង្ស័យ​ក៏​មានកាំភ្លើងជ័រ​ ខណៈ​នោះ​ជនសង្ស័យម្នាក់ដែលជាម្ចាស់ម៉ូតូភ័យពេកបានបើកម៉ូតូរត់គេចបាត់។​បន្ទាប់​មក​កម្លាំង​នគរបាល​បាននាំយុវជនទាំង​២នាក់យកទៅប៉ុសិ៍្ត​រដ្ឋបាលសំរោងក្រោមដើម្បីសាកសួរ។​ចំណែកឯ​ប្រជាពលរដ្ឋ​ដែល​រស់នៅកន្លែងកើតហេតុខ្លះបាននិយាយថាគ្រាន់តែកាំភ្លើងជ័រសោះចាប់គ្នាដែរ។​
តាមការសាកសួរ​របស់​កម្លាំង​នគរបាល​ជនសង្ស័យខាងលើបានសារភាពថា​មានកម្មវិធីល្ខោនបាសាក់នៅជិតកន្លែងកើតហេតុគឺស្ថិតនៅភូមិស្រែអំពិលសង្កាត់ស្នោរជាប់ព្រំប្រទល់ភូមិកើតហេតុខាងលើគឺគាត់ គ្រាន់តែកាន់លេងគឺមិនមានបំណងផ្សេងឡើយ។​បន្ទាប់ពីការសាកសួរទៅលើយ​ជនសង្ស័យខាងលើ​រួច​ហើយ​កម្លាំង​នគរបាល​បានពន្យល់ កុំអោយកាន់កាំភ្លើងជ័រមកទីតំបន់ស្ងាត់ទៀត។
ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំនឹងអោយឪពុកម្តាយមកធានា​ទើប​អោយត្រឡប់ទៅវិញ៕​សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *