រថយន្តកិនក្បាលបុរសម្នាក់ស្លាប់នៅផ្លូវជាតិលេខ១ ត្រង់ឃុំគគីរ

ភ្នំពេញ៖  បុរសម្នាក់បានស្លាប់យ៉ាងអណោចអាធ័មនៅវេលា​ម៉ោង១ និង៣៥នាទីរសៀល ថ្ងៃ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុង​ភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

សាក្សីបានឲ្យដឹងថាមុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគី ​nex ពណ៌​ស ពាក់​ស្លាកលេខ ភ្នំពេញ 1FW-3347  បើកបរ​ក្នុងទិសដៅ​អ្នក​លឿង ទៅ​ភ្នំពេញ មកដល់​ចំណុចកើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ ត្រូវបាន​រថយន្តមួយគ្រឿងទៀតកៀរបណ្ដាល​ឲ្យ​ដួល ហើយក៏​ត្រូវ​រថយន្តមួយគ្រឿងមកពី​ក្រោយចាប់ហ្វ្រាំងមិនទាន់ កិន​បន្ថែម​ចំ​ក្បាល បណ្ដាល​ឲ្យ​ស្លាប់ នៅ​កន្លែងកើតហេតុ​តែម្ដង ។ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ​របស់​ជន​ មាន​ភិនភាគ សម្បុរ​ស្រអែម កម្ពស់ប្រហែល ១ម៉ែត្រ៦៨ ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ (ខោ​វ​បូ​យ) ពាក់អាវ​ក្រឡា​ការ៉ូ​ខ្មៅ​ស នៅក្នុង​ខ្លួន​គ្មាន​អត្តសញ្ញាណ​អ្វី​សម្គាល់នោះទេ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *