




ភ្នំពេញ៖ស្ត្រីកម្រារគ្មានឪពុកម្ដាយម្នាក់មានប្តីមិនបានរៀបការ រហូតមានកូនស្រីមួយស្លាប់បាត់បង់ជីវិតចោល ខណៈដែលទៅទិញស្រា ប្តីនៅជាមួយស្រី។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣:០០នាទីទាបភ្លឺយប់ថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០១៧ស្ថិតនៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះដែលកូនស្លាប់ចោលឈ្មោះ ណុប ស្រីពៅ អាយុ២៣ឆ្នាំមុខរបរកម្មករស្នាក់នៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិស្ទោង ឃុំស្ទោងស្រុកស្ទោងខេត្តកំពង់ធំ។ចំណែកឯប្តីឈ្មោះ យ៉ា អាយុ៣៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិកើតហេតុខាងលើមិនត្រូវបានគេស្គាល់ស្រុកកំណើតឡើយ។ដោយឡែកស្ត្រីជាស្រីរបស់ប្ដីមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ។
តាមការរៀបរាប់ពីស្ដ្រីជាម្ដាយដែលកូនស្លាប់ចោលបាននិយាយថា នៅមុនពេលកើតខ្លួនបានរស់នៅព្រមទាំងរួមរស់ជាមួយគ្នាអស់រយៈពេល២ឆ្នាំរហូតបានកូនស្រីមួយ។លុះមកដល់ថ្ងៃកើតហេតុខ្លួនបានមកស្នាក់នៅជាមួយប្តីរបស់ខ្លួនបានពីរថ្ងៃ ហើយប្តីរបស់នាងបានប្រើអោយខ្លួនទៅវិញស្រាមកផឹកដោយទុកកូនទុកនូវជាប្តី ខណៈដែលវិលត្រឡប់មកវិញស្រាប់តែប្រទះឃើញស្រីនៅជាមួយប្តីក៏បានទាស់ពាក្យសម្ដីគ្នារហូតដល់មានការវាយតប់ផ្អើលឆោឡោដល់អ្នកជិតខាងជួយឃាត់មិនឲ្យវាយគ្នា។រួចមកប្តីរបស់នាងបានចេញទៅខាងក្រៅជាមួយស្រីបាត់ទុកអោយនាងនៅជាមួយកូន បន្ទាប់មកខ្លួនក៏ឆ្ងល់ហេតុអ្វីមិនឃើញកូនយំដោយមានការសង្ស័យនាងបានដើរទៅមើលកូនស្លាប់បាត់បង់ជីវិតចោលបាត់ទៅហើយ។ក្រោយមកនាងបានយកកូនបីដើររកកន្លែងកប់ថែមទាំងគិតថាមិនដឹងទៅដាក់ពាក្យបណ្ដឹងនៅឯណាទេក៏យកមកវត្តតាំងកសាងដើម្បីបូជា ប៉ុន្តែប្រជាពលរដ្ឋឃើញទាន់បានរាយការណ៍ទៅនគរបាលប៉ុស្ដិ៍មកអន្តរាគមន៍នឹងស្រាវជ្រាវរកមូលហេតុ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា ប្តីរបស់ស្រ្តីរងគ្រោះបានស្រលាញ់ជាមួយស្រីស្នេហ៍អស់ពេលយូរមកហើយ ដោយស្រីស្នេហ៍របស់ប្តីនាងទៅធ្វើការនៅប្រទេសថៃមួយរយៈ។ក្រោយមកប្តីរបស់នាងមករស់នៅជាមួយនាង រហូតដល់ដល់មានកូនស្រីមួយដែលស្លាប់បាត់បង់ជីវិត។
ក្រោយពីកើតហេតុនគរបាលមូលដ្ឋានសហការជាមួយនគរបាលក្រុងចុះមកកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យនិងបានប្រគល់សពពនរងគ្រោះទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕សារ៉េត