កណ្តាល: ក្មេងស្រីពីរនាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវនគរបាលស្រុកស្អាង បង្ក្រាបបាន ខណ:ដែលនារីជាមុខសញ្ញាជួញដូរគ្រឿងញៀន កំពុងជិះម៉ូតូយកគ្រឿងញៀនទៅចែកចាយ។កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចភូមិ ក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យទី១-ឈ្មោះ អ៊ុង ស្រីនាថ ហៅនិត ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្ន ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះ អ៊ុង ស្រីនិច្ច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំញៀន ទីលំនៅបច្ចុប្បន្នភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទាំងពីរនាក់ជិះម៉ូតូម៉ាក SUZUKI SMASH V ដើរលកើថ្នាំញៀនក្នុងភូមិ។
វត្ថុតាងចាប់យករួមមាន
១-ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ធំ និង ឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន។
២-ទូរសព្ទ័ ចំនួន០១ គ្រឿងម៉ាក ណូគា (អ៊ិនចុចពិល) ។
៣-ម៉ូតូ ចំនួន០១ គ្រឿងម៉ាក SUZUKI SMASH V ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BV-4922។
៤-កាបូបស្ពាយ ពណ៌ស្វាយ លាយផ្កាឈូកចំនួន១ ៕ សំបូរ
