មានជម្ងឺប្រចាំកាយ សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

 

 

 

 

 

ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ ខណៈដែលខ្លួនកើតមានជម្ងឺប្រចាំកាយ រុាំរ៉ៃ មើលព្យាបាលពុំជាសះស្បើយ កើតក្តីទុក្ខទោម្នេញ វិប្បដិសេរីក្នុងចិត្ត បើតាមផ្លូវព្រះធម៌ គិតថា កម្មពៀរវេរៀសម្រាប់ខ្លួន ទោះជាទស្សកម្មយ៉ាងណាក៏ដោយ ព្រះពុទ្ធបានសម្តែងថា កើតចាស់ ឈឺស្លាប់ ជៀសមិនផុតឡើយ ទីបំផុតសម្រេចចិត្តចងកសម្លាប់ខ្លួន។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ អ៊ុំ ណារី ភេទប្រុស អាយុ៦៣ឆ្នាំ មានជម្ងឺប្រចាំកាយរាំរ៉ៃ មានប្រពន្ធឈ្មោះ ម៉ន កំសាន្តអាយុ៥៧ឆ្នាំ មានកូន៥នាក់ ប្រុស៤នាក់ ស្រីម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ស្នាក់នៅ​ផ្ទះកើតហេតុខាងលើ ។

តាម​ការ​រៀប​រាប់​ពី​កូនស្រីឈ្មោះយឺន វាសនា អាយុ២៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ បានឲ្យដឹងថា ឪពុកខ្លួនមានជម្ងឺប្រចាំកាយ លើសឈាម ស្លាប់មួយចំហៀងខ្លួន ហើយជារៀងរាល់ថ្ងៃ អ្វីដែលចងចាំមិនអាចបំភ្លេចបាន លោកឪពុក តែងតែ អង្គុយទន្ទឹងរងចាំមើលផ្លូវកូនស្រី ចេញពីធ្វើការដែលជា​ទម្លាប់មួយ ខ្លួន​(កូន​ស្រី​ខាងលើ)​រាល់ពេលដែលមកដល់ផ្ទះ តែងតែទិញ ចំណីអាហារ ជូនឪពុក ហើយអ្វីដែលគាត់ចូលចិត្តជាងគេ ចំណីដែលកូនស្រីទិញផ្ញើរនោះ គឺផ្លែស្វាយ ។រហូតមកដល់ល្ងាចថ្ងៃកើតហេតុ​ខ្លួន​ទិញផ្លែស្វាយរួចហើយ តែមិនបានយកជូនឪពុក ដូចសព្វដង ហើយឪពុកទៀតសោត ក៏មិនឃើញ អង្គុយមាត់ទ្វាររងចាំផ្លែស្វាយកូស្រីដែរ ក៏​មិននឹកស្មានដល់ កូនស្រីឆ្លៀតចូលធ្វើម្ហូបមុនសិន រួចហើយ នៅវេលាម៉ោងខាងលើ កាន់ផ្លែស្វាយឡើងលើផ្ទះ បំណងជូនឪពុកតាមអ្វីដែលជាចំណង់ចំណូលចិត្ត គ្រាន់តែឡើងទៅឃើញទ្វារផ្ទះបិទខុសប្លែក​ខុស​ប្លែក​ពី​ធម្មតា​គ្រាន់តែរុញទ្វារទៅស្រាប់តែប្រទះឃើញឪពុកចងកស្លាប់បាត់ទៅហើយ ដោយចងភ្ជាប់ជាមួយធ្នឹមផ្ទះ ទើបស្រែឆោឡោ ផ្អើលអ្នកជិតខាង សាច់ញាតិ នាំគ្នាស្រាយកាត់ចំណងទម្លាក់ ហើយរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចឲ្យចុះមកពិនិត្យមើលតែម្តង ។

តាមប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថា កាលពី៥ថ្ងៃមុនកើតហេតុ ជនរងគ្រោះ បានពឹងពាក់អ្នកជិតខាង ឲ្យជួយចាក់សាប ទីធ្លាមុខផ្ទះ ហើយពោលពាក្យប្រាប់ថា សម្អាតឲ្យស្អាត ទុកសម្រាប់បានកន្លែងធ្វើបុណ្យទាន តែគ្មានអ្នកណាចាប់អារម្មណ៍នឹកស្មានដល់ ត្រូវធ្វើបុណ្យសពយ៉ាងនេះ​ទេ​ ស្មានតែជនរងគ្រោះ រៀបចំធ្វើបុណ្យ បច្ច័យបួន បច្ច័យ៥ ដឹងអីមកដល់ថ្ងៃនេះ ទើបដឹងថា ចាក់សាប សម្អាតមុខផ្ទះ ជាគម្រោងផែនការរបស់គាត់ ធ្វើបុណ្យចាក់មេក្រូ ភ្លេងខ្លងខែកទៅវិញ ។
​ក្រោយ​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញពិនិត្យកោសល្យវិច័យរួច ឃើញថាពិតជាចងកសម្លាប់ដោយខ្លួនឯង ហើយសាច់ញាតិក៏មិនប្តឹងផ្តល់អ្វីដែរ ទើបសមត្ថកិច្ចប្រគល់សាកសពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *