



ភ្នំពេញរ ៖ រថយន្តសេរីទំនើបមួយគ្រឿងម៉ាកLAND CRUISER ត្រូវរត់យន្តCAMRYគូទស្វិត បើកបុកបណ្តាលខូចខាតយ៉ាងដំណំរៀងៗខ្លួនថែមទាំងសងសំណងភ្លាម។រួចរថយន្តសេរីទំនើបCRUISERបានបើកចេញយ៉ាងលឿនជ្រុលទៅបុករឺម៉កដឹកដូងបណ្តាលអោយរងរបួសធ្ងន់ ហើយបើករត់ទាំងបែកកងបានប្រហែលជិត១០០ម៉ែត្ររថយន្តបើកលែងរួចទុករថយន្តចោល ម្ចាស់រត់គេចខ្លួនបាត់។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២នឹង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០១៧នៅខាងលិច របងប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង តាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ក្នុងភូមិព្រៃជីសាក់សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សុខ សៀងភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ បើករឺម៉កលក់ដូងស្នាក់នៅផ្ទះជួល ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកLAND CRUISERពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2S.6787បើកបរដោយនារី២នាក់ ធ្វើដំណើរក្នុងទិដៅពីត្បូងទៅជើង។លុះមកដល់រង្វង់មូលចោមចៅ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក់ CAMRAYគូទស្វិតបើកបរដោយបុរសម្នាក់ស្ថានភាពស្រវឹងក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿនក៏ជ្រុលទៅបុករថយន្តLAND CRUISER ចំពាក់កណ្តាល បណ្តាលឲ្យខូចខាតយ៉ាងដំណុំរៀងខ្លួន។បន្ទាប់មកខាងរថយន្តបង្កហេតុបានសុំសម្របសម្រួលចេញថ្លៃសងទៅខាងរថយន្តរងគ្រោះចំនួន២៦០០ដុល្លារដើម្បីបញ្ចប់នៅកន្លែងកើតហេតុ។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលចរចារគ្នារួចអស់ហើយ ភាគីខាងរថយន្តទំនើបបានតេទូរស័ព្ទហៅរថយន្ត២គ្រឿងទៀត ជាកូនរបស់ខ្លួនសុទ្ធតែរថយន្តសេរីទំនើបដូចគ្នាមកទទួល មិនបានប៉ុន្មាននាទីផងរថយន្តសេរីទំនើបជ្រុលទៅបុកម៉ូតូសណ្ដោងរឺម៉កផ្សេងទៀតបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់។
ភ្លាមៗនោះរថយន្តទំនើបខាងលើ ម៉ាកLAND CRUISERបានបើកចេញយ៉ាងលឿនខំរត់គេចទាំងបែកកង់ខាងស្តាំប្រមាណជិត១០០០ម៉ែត្រដោយធ្វើដំណើរមិនរួចទៅពួន នៅម្តុំវត្តតាំងកសាង ស្ថិតនៅភូមិចំកាឪឡឹកទើបបានឈប់ហើយឡើងលើរថយន្តផ្សេងទៀតគេចខ្លួនបាត់។
ប្រភពដដែលបានបន្តទៀតថានៅពេលបើរត់ដោយមានរថយន្តទំនើប២គ្រឿងបានបើកពីក្រោយបិទគូដ ផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះឯកជន រស្មីបានដឹកយកទៅព្យាបាលភ្លាមៗផងដែរ ។ចំណែកឯម៉ូតូនឹងរថយន្តបង្កហេតុត្រូវបានកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលជំនាញខណ្ឌធ្វើការវាស់វែងព្រមទាំងយកមករក្សាទុករងចាំការដោះស្រាយនូវពេលក្រោយ៕សារ៉េត