បាត់ដំបង ៖ក្មេងប្រុសម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០១៧ ខណៈកំពុងជិះកង់ចេញពីសាលារៀន ត្រឡប់ទៅផ្ទះវិញ ស្ថិតនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិដុបក្រសាំង ឃុំព្រៃតូច ស្រកមោងប្ញស្សី ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះដែលស្លាប់ឈ្មោះគា ណារ៉ាត់ អាយុ១២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ត្រូវរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AG-6367 បើកបរដោយបុរសឈ្មោះនុត ផាត អាយុ៤១ឆ្នាំ រស់នៅសង្កាត់អូរចា ក្រុងបាត់ដំបង បុកស្លាប់ ពេលកំពុងជិះកង់ចេញពីសាលាត្រឡប់ទៅផ្ទះ ក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត៕ សម្បត្តិ
