ប្រពន្ធតាមទាន់ប្តីដឹកស្រីស្នេហ៍ដើរលេង ផ្អើលសមត្ថកិច្ចជួយអន្តរាគមន៍

 

 

 

 

 

ភ្នំពេញ.៖បុរសម្នាក់ទៅធ្វើការងារឈ្លៀតឱកាសដឹកស្រីស្នេហ៍​ដើរ​លេងនៅខេត្តកំពត ត្រូវសាច់ញាតិខាងប្រពន្ធឃើញរាយការណ៍ប្រាប់ប្រពន្ធនៅភ្នំពេញ ទើបបែកធ្លាយតាមទាន់ប្តីបើករថយន្តដឹកស្រីស្នេហ៍នៅមុខប៉ុស្តិ៍នគរបាលកាកាបផ្អើលសមត្ថកិច្ចចេញមកជួអន្តរាគមន៍។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្ញើលកាវេលាម៉ោង៩និង៣០នាទីយប់​ថ្ងៃ​ទី​២៦ខែ​កុម្ភះឆ្នាំ​២០១៧ស្ថិតនៅ​តាមផ្លូវសហព័ន្ធរ៉ុស្សី មុខប៉ុស្តិ៍កាកាប សង្កាត់កាកាប ខណ្ឌពោធិ៍​សែនជ័យ។

ស្ត្រីជាប្រពន្ធដើមឈ្មោះ ប៊ុត ចាន់ធឿន អាយុ៥៥ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។​ ចំណែកប្តីឈ្មោះ វេងឈឿន អាយុ៥៩ឆ្នាំ មុខជាងជួសជួលម៉ាស៊ីមត្រជាក់។រីឯ​ស្រីស្នេហ៍របស់ប្តីឈ្មោះម៉ម ផល្លី មុខរបរជាងកាត់ដេរ ស្នាក់នៅភូមិទួលសង្កែសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។

តាមសម្តីជាប្រពន្ធបានអោយដឹងថា នៅព្រឹកថ្ងៃទី២៦ កុម្ភះ មុនពេលកើតហេតុ ប្តីគាត់បានប្រាប់ថាទៅជួសជួលម៉ាស៊ីនត្រជាក់នៅមុខប្រលានយន្តហោះពោធិ៍ចិនតុង។​ លុះដល់ម៉ោងប្រមាណជាង៣រសៀលថ្ងៃដដែល សាច់ញាតិគាត់បានឃើញប្តីគាត់ជាមួយនិងស្រីស្នេហ៍នៅខេត្តកំពត។ហើយសាច់ញាតិខាងប្រពន្ធដើមបានឃើញហើយថតផ្ញើរអោយប្អូនមើលទៀតទើបច្បាស់ការមែនទែន។ ក្រោយពីទទួលបានដំណឹងភ្លាម រូបគាត់ជាប្រពន្ធបានអោយសាច់ញាតិ តាមដានឃ្លាំមើលរហូតប្តីរបស់គាត់ឡើងមកភ្នំពេញវិញ ទើបគាត់ជាប្រពន្ធ ចេញទៅតាមក្រែងជួបតាមផ្លូវ ចៃដន្យក៏ជួបនៅម្តុំថ្នល់ទទឹងផ្លូវជាតិ៤ ។ពេលឃើញរថយន្តរបស់ប្តីគាត់ភ្លាម រូបគាត់និងកូនៗដែលជិះរថយន្តទៅតាមបាន បកក្រោយតាមប្តីគាត់រហូតដល់មុខប៉ុស្តិ៍​កាកាបទើប ប្រពន្ធដើមចុះពីរថយន្តហើយដើរទៅបើករថយន្តប្តីទាញមកក្រៅបង្កអោយមានការភ្ញាក់ផ្អើលឡើង​នគរបាល​ប៉ុស្តិ៍​ចេញមកអន្តរាគមន៍ ហៅទៅនិយាយគ្នានៅ​ក្នុង​។
ក្រោយ​ពី​កើតហេតុ​ប្រពន្ធ​ដើម​បបួល​ប្តី​កំហូច​ទៅ​លេង​លះ​គ្នា​នៅ​ភូមិ​សង្កាត់​ពួកគាត់​រស់នៅ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *