




ខេត្តកណ្តាល៖សាកសពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋទៅធ្វើស្រែចម្ការប្រទះឃើញដេកផ្កាប់មុខកណ្តាលវាលស្រែសង្ស័យខ្យល់គស្លាប់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី២៦ខែគុម្ភះឆ្នាំ២០១៧ស្ថិតនៅចំណុចវាលស្រែក្បែរប្រឡាយទឹក ខាងជើងភូមិត្រពាំងរការឃុំក្រាំងម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វី បូរិនភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិខ្ចៅ សង្កាត់បឹង ធំ ខ័ណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ នេត្រ ចាន់ណាភេទប្រុសអាយុ៥០ឆ្នាំមុខរបរកសិកមានទីលំនៅភូមិ ឃុំកើតហេតុ បានអោយដឹងថា នៅវេលាកើតហេតុខាងលើរូបគាត់បានមកលើកទ្រូ មាត់ប្រឡាយ ក្បែរកន្លែងកើតហេតុ ហើយបានឃើញ មនុស្សដេកស្លាប់ ផ្កាប់មុខលើស្រែមានទឹក មានទ្រុងដាក់ត្រីជាប់លើ ករ មានស្នរចាក់ត្រី និងក្បាលពិលមួយនៅជិតខ្លួនសព
ឃើញហើយក៍បានទៅរាយការប្រាប់មេភូមិ ។ ភ្លាមៗបន្ទាប់ពីទទួលពត៌មាន មេភូមិបានទូរស័ព្ទរាយការមកនគរបាលប៉ុស្តិ៍ បន្ត ។
ក្រោយពេលកើតហេតុ កំលាំងជំនាញកោសល្យវិច្ច័យ បានធ្វើការពិនិត្យទៅលើសាកសព ពុំមានស្លាកស្នាមរបួសអ្វីទេ ។ ហើយបើតាមការសន្និដ្ឋានពីកំលាំងជំនាញគឺសពស្លាប់ដោយសារខ្យល់គរ ។ បន្ទាប់ពីពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕សារ៉េត