ព្រះសីហនុ ៖ សត្វខ្ទីងឈ្មោលមួយក្បាលឡើងកចូលមកអុកឡុក ដេញគោក្របី ក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយត្រូវ បានប្រជាពលរដ្ឋ ថតបាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។
អ្នកភូមិបានឲ្យដឹងថា សត្វខ្ទីងមួយក្បាលនេះ បានចូលមកក្នុងភូមិ ជាច្រើនថ្ងៃមកហើយ ប៉ុន្តែមិនមាន អ្នកថតបាននោះទេ ទើបតែនៅព្រឹកថ្ងៃទី២៧កុម្ភៈ នេះ មានប្រជាពលរដ្ឋថតបាន ពេលរត់ឆ្លងកាត់ផ្លូវជាតិលេខ៣ ពីក្រោមឡើលើសំដៅ ទៅជើងភ្នំកំចាយ ចម្ងាយពីផ្ទះអ្នកភូមិដែលជាប់ផ្លូវជាតិប្រមាណ៥០០ម៉ែត្រ ។ នៅពេលនេះដែរ ក្រុមមន្រ្តីជំនាញអភិរក្សសត្វព្រៃកំពុងតាមដាន និងការពារទុកជាមុន ខ្លាចក្រែងសត្វខ្ទីងនេះអាច និងមកវាយប្រហារដល់អ្នកភូមិផ្សេងទៀត ៕ សំបូរ
