កំពង់ចាម)៖មានអគ្គិភ័យឆេះស៊ីទែនសាំង នៅម៉ោង៧យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធររបស់ស្រុកបាធាយ សហការជាមួយប្រជាពលរដ្ឋបានជួយបាញ់ទឹកពន្លត់ ។ អគ្គិភ័យនេះនៅមិនទាន់ដឹងនៅឡើយទេ តែគេសង្ស័យអាចមកពីរថយន្តដឹកស៊ីទែនទៅចាក់សាំង ហើយអាចជ្រុលទៅបុកបង្គោលរបងតាមផ្ទះអ្នកស្រុល ។
យ៉ាងណាមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។ ទំហំនៃការខូចខាតវិញ គឺតួហ្គារ៉ាស់មួយចំនួន ក្បាលរថយន្តមិនឆេះទេ តែឆេះស៊ីទែនផ្ទុកសាំង ហើយ។
សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចប្រើរថយន្តអស់ចំនួន៣គ្រឿង មកពីស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ នៃខេត្តកំពង់ចាម៕ សំបូរ
