ព្រះសីហនុ៖ ក្មេងស្រីតូចៗចំនួន៧នាក់ អាយុចន្លោះ៧ទៅ១៣ឆ្នាំ បានលង់ទឹកបឹងព្រែកទប់ ក្រុងព្រះសីហនុ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយត្រូវបានក្រុមសង្រ្គោះដឹកទៅកានមន្ទីរពេទ្យដើម្បីជួយសង្រ្គោះដែរ តែសង្រោះមិនទាន។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់មុននេះថា ក្មេងស្រីរងគ្រោះទាំងអស់មានអាយុចាប់ពី៧ឆ្នាំ ទៅ១៣ឆ្នាំ ហើយពួកគេទាំងអស់មានគ្នា៨នាក់ បានទៅលេងទឹកបឹងនេះ តែ៧នាក់ចុះទឹក ក៏លង់ស្លាប់តែម្តង នៅសល់លម្នាក់មិនចេះហែលទឹកនៅលើគោក រត់ទៅប្រាប់អ្នកស្រុកឲ្យជួយ ៕
សំបូរ