យកថ្នាំញៀនអោយបងប្អូនក្នុងប​មណ្ឌុលសមត្ថកិច្ចឃាត់ខ្លួន​

 

 

 

 

ភ្នំពេញ៖ នារីម្នាក់ចូលទៅសួរសុខទុក្ខបងប្អូននៅក្នុងមណ្ឌលកែប្រែដោយលាក់សារធាតុញៀនជាប់នឹងខ្លួនត្រូវបាននាក់កាន់បន្ទប់ឃាត់អោយសមត្ថកិច្ច។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល​កាលវេលាម៉ោង ៨នឹងយប់ថ្ងៃទី២៧ខែគុម្ភះឆ្នាំ២០១៧ ស្ថិតនៅមណ្ឌលកែប្រែ ភូមិស្រែជម្រៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។​

តាមប្រភពពត៌មានពីលោកមេប៉ុស្តិ៍​ចោមចៅ​ ថេង កុសល​បានអោយដឹងថា ជនសង្ស័យមានឈ្មោះ កែវ សុវណ្ណារីភេទស្រីអាយុ៣០ឆ្នាំមុខរបររើសអេតចាយស្នាក់នៅសង្កាត់បឹងព្រលឹតខណ្ឌដូនពេញរាជធានីភ្នំពេញនៅមុន​ពេលកើតហេតុជនសង្ស័យ ជានារី បានសុំ អ្នក​មើលការខុសត្រូវ ចូលទៅ​មើលបងប្អូននៅក្នុងមណ្ឌលកែប្រែខាងលើ​ ខណៈ​នោះ​ពួកគាត់បានឆែករបស់របរជនសង្ស័យបានប្រទះឃើញថ្នាំញៀនមួយកញ្ចប់តូច សៀតចំហៀងកញ្ចប់បារី ។បន្ទាប់​មក​ពួកគាត់បានរាយការណ៍ដល់សមត្ថកិច្ចអន្តរាគមន៍ភ្លាៗដើម្បីយក​មក​សួរនាំ​។
ក្រោយពេលការសាកសួរ​នគរបាល​ប៉ុស្តិ៍ចោមចៅ​បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅអធិការដ្ឋាននគរបាលពោធិ៍សែនជ័យដើម្បីចាត់ការតាមផ្លូវច្បាប់៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *