ឃើញ​គេ​ផឹក​ស្រា​ទៅ​សុំ​លុយ​ទិញ​ស្រា​ផឹក​បង្ក​ជា​ហឹង្សាវាយគ្នា​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​ស្លាប់​

 

 

 

 
ខេត្តកណ្តាល​៖​ បុរស​ម្នាក់​ជា​ជន​ប្រមុឹកសុី​ផឹក​ប្រចាំ​ថ្ងៃ​មិន​ខ្ចី​ធ្វើ​ការ​ ឃើញ​គេ​ផឹក​ស្រា​ជុំ​គ្នា​ទៅ​សុំ​លុយ​ទិញ​ស្រាគេ​អោយ​ស្រា​បៀរ​មួយ​ហើយ​សុំ​ថែម​ទៀត​បង្ក​ជា​ហឹង្សាវាយគ្នា​ដួល​មុត​នឹង​អំបែង​ថ្ម​រង​របួស​ធ្ងន់​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​ស្លាប់​បាត់បង់​ជីវិត​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៥:១០នាទី​រសៀល​ថ្ងៃទី​២៧ខែ​កុម្ភះឆ្នាំ​២០១៧ស្ថិតនៅ​​ភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល​​ ខេត្តកណ្តាល។
ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ នុត​​​​​​ ង៉ែត ភេទប្រុស អាយុ៤៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ​ ទីលំនៅបច្ចុប្បន្ននៅភូមិត្រយឹង​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។​ចំណែកឯ​ជន​សង្ស័យ​ឈ្មោះ សួន ​​​ប្រុសភេទ​ប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតភ្លើង​ ទីលំនៅបច្ចប្បន្ននៅភូមិត្រយឹង​ ឃុំពើក ​​ស្រុកអង្គស្នួល​​ ខេត្តកណ្តាល។
តាម​ប្រភពពត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅមុនពេលកើតហេតុ ជនសង្ស័យនិងអ្នកជិតខាងកំពុងតែផឹកស្រាបៀនៅចំណុចកើតហេតុ ពេលនោះជនរងគ្រោះដែលជាមនុស្សផឹកស្រាជាប្រចាំក៏ដើរចូលទៅសុំលុយពីជនសង្ស័យដើម្បីទិញស្រាផឹក ។ តែជនសង្ស័យថាគ្មានលុយទេ ក៏ឲ្យស្រាបៀមួយកំប៉ុង ហើយផឹកអស់បានសុំថែមទៀត ខណៈ​នោះជនសង្ស័យដេញឲ្យចេញតែជនរងគ្រោះមិនចេញ បានទាក់ពាក្យសម្តីរហូត​ដល់​ប្រតាយប្រតប់គ្នាទៅវិញទៅមក ទើបជនសង្ស័យវាយជនរងគ្រោះដោយដៃទទេចំនួនពីរដៃចំផ្ទៃមុខបណ្តាលឲ្យដួលផ្ងាកក្រោយបោកក្បាលទៅនឹងអំបែងឥដ្ឋបែកក្បាលចេញឈាម។ ហើយក៏ត្រូវបានក្រុមគ្រួសារយកទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួលព្យាបាលដេររបួសក្បាល០៣ថ្នេរ ។​លុះដល់ម៉ោង២៣:០០នាទី នាថ្ងៃដដែលលោកគ្រូពេទ្យឃើញសភាពធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃ​នៅ​ឯ​ភ្នំពេញ ហើយជនរងគ្រោះក៏បានស្លាប់នៅមន្ទីរពេទ្យ។
ក្រោយ​ពី​កើតហេតុ​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​ជនសង្ស័យ​មក​កាន់​នគរបាល​ប៉ុស្ដិ៍​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អធិការដ្ឋានចាត់ការបន្តតាមនីតិវិធី​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *