រថយន្តhumerបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវយុវជនម្នាក់ជិះម៉ូតូបុកបណ្តាលអោយបាក់កស្លាប់​អាណោចអាធ័ម​

 

 

 

 

ភ្នំពេញ៖​ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុយ៉ាងអានោចអាធម៍​ដោយជិះម៉ូតូជ្រុលបុករថយន្តhumerចំពីចំហៀង​កំពុង​បើកឆ្លងផ្លូវ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី២៨ខែ​ គុម្ភះ​ ឆ្នាំ២០១៧​នៅចៅណុចមុខប៉ុស្តិ៍នគរបាលកា​កាប​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងភូមិតាងួន​ សង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ និងបង្ការកកស្ទុះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
​ ជនរងគ្រោះឈ្មោះរស់ ផល្លាអាយុ១៩ឆ្នាំមុខរបកម្មកររោងចក្រស្នាក់នៅភូមិជ្រៃកោងសង្កាត់ចោមចៅស្រុកកំណើតភូមិទេពភិរម្យឃុំវាលពន់ស្រុកថ្ពងខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់រថយន្តឈ្មោះម៉ែន សុខលាងអាយុ៤០ឆ្នាំជាងស្នាក់នៅភូមិព្រៃសំរោងឃុំតាខ្មៅក្រុងតាខ្មៅបើកឲ្យថៅកែរោងចក្រ។

​ តាម​ប្រភព​ព័ត៌មាន​នៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកMSX ពណ៍ខ្មៅ​ លាយស​ ពាក់ស្លាកលេខភ្នំពេញ1GH. 9746 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី​ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចើតហេតុស្រាប់តែមានរថយន្តម៉ាកhumer​ ពណ៍ត្រេហីុ​ ពាក់ស្លាកលេខភ្នំពេញ2S 1117 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងដោយបើកឆ្លងផ្លូវមហាវិថីសហព័ន្ធរុស្សីបំបត់ទៅលិចខណះមកដល់ពាក់កណ្តាលផ្លូវស្រាប់តែម៉ូតូមកដល់ល្មមចាប់ហ្វ្រាំងមិនទាន់ជ្រុលរថយន្តចំពីចំហៀងបណ្តាលអោយអ្នកជិះម៉ូតូដួលបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចដែលនៅក្បែរបានចេញមកឃាត់រថយន្តរួមទាំងម្ចាស់ភ្លាមៗតែម្តង​ និងទំនាក់ទៅនគរបាលរាជធានីធ្វើការវាស់វែងយកម៉ូតូនុងរថយន្តរួមទាំងម្ចាស់ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ដយឡែកសពត្រូវបា​នសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅតម្កល់ទុកនៅវត្តត្រពាំងក្រសាំងធ្វើបុណ្យតាមប្រពៃណី៕​សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *