ខេត្តបាត់ដំបង ៖ ជារឿងគួរឲ្យហួសហេតុណាស់ ដែលបុរសម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីធ្វើសម្មភាពចាប់នាងក្រមុំម្នាក់ក្នុងភូមិជាមួយគ្នា រំលោភបានសម្រេច ពេលនាងកំពុងចោមពុងងូតទឹក រួចថែមទាំងបានបញ្ជាឱ្យនាងរងគ្រោះបែរក្រោយ ដើម្បីឱ្យរូបគេរំលោភតាមសម្រួល កាលពីរសៀលថ្ងៃទី២៧ កុម្ភៈឆ្នាំ២០១៧ ។
ជនសង្ស័យមានឈ្មោះសា ហោ ហៅហម អាយុ៣២ឆ្នាំ រីឯនារីរងគ្រោះអាយុ៣៨ឆ្នាំ រិឯនារីរងគ្រោះ ងាយុ២២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិជាមួយគ្នា ហើយទង្វើនេះបានបែកធ្លាយដឹងដល់ម្តាយនាងរងគ្រោះ ក៏រត់មកដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនបុរសរូបនេះតែម្តង ។
នៅចំពោះមុខសមត្ថកិច្ច ជននេះនៅតែបដិសេធថា រូបគេគ្រាន់តែទះកំប៉េះគូទនាងលេងសោះ ក៏ចាប់ខ្លួនដែរ តែបើតាមការពិនិត្យធ្វើកោល្យវិច័យលើនារីរងគ្រោះឃើញថា នាងមានរបួសលើប្រដាប់ភេទមែនទើបសមត្ថកិច្ចឃាត់ខ្លួនទៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមច្បាប់៕ សម្បត្តិ
