ប្រុសស្រឡា្ញញ់ប្រុស រួមភេទក្នុងបន្ទប់ទឹកចេញមកវិញ អស់ម៉ូតូស្គូពីមួយគ្រឿង

 

ភ្នំពេញ: នៅម៉ោង៦ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់​ចតុមុខ ខណ្ឌដូនពេញ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់ បានទៅរួមភេទជាមួយបុរស​ខ្ទើយ​​ក្នុងបន្ទប់​ទឹកសាធារណ: ហើយពេលចេញមកវិញ បាត់ម៉ូតូស្គូពី ស៊េរី០១៥ មួយគ្រឿងនៅ​សល់​​តែម៉ូតូ Zoomer-X ជារបស់ប្រុសស្នេហ៍ខ្ទើយ(ប្រុសដូចគ្នា) ធ្វើឲ្យខាងប្រុស ចោទថាខាង​ស្រីខ្ទើយជា​អ្នករៀប​គម្រោងលួចតែម្តង ។

ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វ៉ាន់ ឡេងបញ្ញាបុត្រ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១០អា ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជិះម៉ូតូស្គូពី ស៊េរី០១៥ ពណ៌ស ស្លាកលេខ ភ្នំពេញ1FE-0188 ។ រីឯបុរសខ្ទើយ ឈ្មោះ ទាវ ចុងហាវ អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ជិះម៉ូតូ Zoomer-X ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1DD-7000 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគឺនៅយប់ថ្ងៃទី២៨ ខែ កុម្ភ: ឆ្នាំ២០១៧ ដោយមិនចាំថាម៉ោងប៉ុន្មានទេ គាត់បានចូលផឹកស៊ីនៅហាងមួយម្តុំផ្សារសូរិយាម៉ល សង្កាត់​ផ្សារថ្មី២ ខណ្ឌដូនពេញ ។ ពេលផឹកស៊ីស្រវឹងស្រឿងៗ ក៏បានជិះម៉ូតូស្គូពី មកអង្គុយលេង​នៅសួន​ច្បារវត្តបុទុមវតី សង្កាត់ចតុមុខ ហើយ ខណៈកំពុងអង្គុយលេងកម្សាន្តនោះ​ក៏មាន​បុរសខ្ទើយម្នាក់ជិះម៉ូតូម៉ាក Zoomer-X មកអង្គុយលេងក្បែរគាត់ដែរ។​ ពេលនោះ​គាត់​​​និង​បុរសខ្ទើយបាននិយាយគ្នាលេងពីនេះពីនោះ ហើយបុរសខ្ទើយបានលូកលាន់ប្រដាប់ភេទគាត់ ឲ្យមានសម្រើប និងដោយទ្រាំមិនបានក៏បបួលគ្នាទៅរួមភេទក្នុងបន្ទប់ទឹក​​សាធារណ:ក្បែរ​នោះ។

ជនរងគ្រោះបានបន្តថា បន្ទាប់ពីព្រមព្រៀងគ្នាហើយ ពួកគាត់ទាំងពីនាក់បានជិះ​ម៉ូតូម្នាក់​មួយគ្រឿងទៅចាក់សោចតនៅខាងមុខបន្ទប់ទឹកសាធារណៈរួចនាំគ្នាចូល​ទៅក្នុង​បន្ទប់ដើម្បីរួមភេទជាមួយគ្នា ។ ក្រោយរួមភេទបញ្ចប់រួចរាល់គាត់ក៏ចេញពីបន្ទប់ទឹក ក្រឡេក​មកមើលម៉ូតូ ឃើញតែម៉ូតូ Zoomer-X តែបាត់ម៉ូតូស្គូពីរបស់គាត់ ដែលករណីនេះគាត់បាន​ដាក់ការ​សង្ស័យទៅលើដៃគូបុរស​ខ្ទើយ ថាមានគម្រោងរៀបចំផែនការ លួចម៉ូតូរបស់គាត់ទើប​រហូតដល់ព្រឹកឡើងគាត់បានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខតែម្តងទៅ៕ ជឿន

Leave a Reply

Your email address will not be published. Required fields are marked *