ខេត្តប៉ៃលិន ៖ មនុស្ស៣នាក់បានស្លាប់ ដោយសារតែជិះម៉ូតូលឿន ទៅបុកដើមឈើ កាលពីវេលាម៉ោង ២យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជិតបន្ទាយទាហ៊ាន៥០៤ (ស្រែម្អម) ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ែលិន ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកស្លាប់ទាំង៣នាក់ ១-ឈ្មោះ ចៅ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ កែវ ភេទប្រុស អាយុ១៩ ឆ្នាំ ៣-ឈ្មោះ កុល ភេទប្រុស អាយុ២១ឆ្នាំ ។ អ្នកទាំង៣នាក់ រស់នៅចំណុចភ្នំកេះ ស្ថិតក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បច្ចុប្បន្នសពជនរងក្រ៉ទាំង៣នាក់ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សម្បត្តិ
