ដេញសម្លាប់ប្រពន្ធមិនបាន អារ ក សម្លាប់ខ្លួនឯង

បន្ទាយមានជ័យ៖ ពិតជារឿងគួរឲ្យស្ញើបបំផុត បន្ទាប់ពីបុរសម្នាក់ប៉ុនប៉ងសម្លាប់ប្រពន្ធ មិនបានបែរជាអារក សម្លាប់ខ្លួនឯងទៅវិញ។

មានហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅ​ម៉ោង​ប្រមាណ៧និង៣០នាទី យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតនៅ​ចំណុច ការដ្ឋាន​សំណង់ ហ្គ្រេ​នទី​ង ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ។

ប្រភពបានឲ្យដឹងថា បុរសនេះ​ឈ្មោះ ខាន់ សុ​ភី អាយុ៤០ឆ្នាំ រស់នៅ​ភូមិ​ប្រ​លាន ឃុំ​ជ​ម្លះ​ដែក ស្រុក​ក្រឡាញ់ ខេត្តសៀមរាប មកធ្វើការជាកម្មករអូសរទេះ នៅប៉ោយប៉ែត យូរខែមកហើយ ត្រូវបានគេសង្ស័យថាញៀនថ្នាំខ្លាំង ទើបដាច់ចិត្តធ្វបែបនេះ ៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *