ប្រពន្ធផិតប្តីនាំសហាយជាមិត្តភក្តិរបស់ប្តី មកដេកដល់​ក្នុងផ្ទះ ប្តីទាន់សហាយរត់ចោលម៉ូតូ

ភ្នំពេញ ៖ ពិតជាស្មានមិនដល់ ដែលប្រពន្ធផិតប្តីនាំសហាយជាមិត្តភក្តិរបស់ប្តីមកដេកដល់​ក្នុងផ្ទះហើយប្តីទាន់បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៩និង៤៥នាទី​យប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ​ចំណុច​ក្នុង​ផ្ទះជួល ភូមិ​ឫស្សី១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រា​ធានី​ភ្នំពេញ ។

បុរស​ជា​ប្តី​រងគ្រោះ​មានឈ្មោះ សៅ ឌី អាយុ៣៨ឆ្នាំ មុខរបរ​ជា​សន្តិសុខ ស្នាក់នៅ​ផ្ទះជួល ភូមិ​ឫស្សី១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រា​ធានី​ភ្នំពេញ ឯ​ប្រព​ន្ឋ​ដែល​ក្បត់​ប្ដី មានឈ្មោះ ឡេង សុវណ្ណ​ធី អាយុ​ជាង៣៥ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ជាមួយ​ប្តី​ខាងលើ ហើយ​មានកូន៣នាក់ ។ ចំណែក​បុរស​ជា​សហាយស្មន់​មានឈ្មោះ ដុំ ធឿន អាយុ​ជាង៣០ឆ្នាំ មុខរបរ​ជា​សន្តិសុខ​យាម​អូ​តែ​ល​ភ្នំពេញ ត្រូវជា​មិត្តភក្តិ​ជាមួយនឹង​ខ្លួន(ប្តី) ។

បុរសជាប្តីបានឲ្យដឹងថា គាត់​ជា​ប្តី​ទៅធ្វើ​ការ​ជា​រៀងរាល់ថ្ងៃ​តែយូរៗ មក​ដេក​ផ្ទះ​ម្តង តែ​គាត់​មានការ​សង្ស័យ​នឹង​ប្រពន្ធ​ពេលដែល​គាត់​ចង់​រួម​ដំ​ណែ​ក ប្រពន្ធ​ចេះតែ​រក​ឡេះ​ថា​ឈឺ​រហូត ធ្វើ​ឲ្យ​គាត់​មានការ​សង្ស័យ ហើយ​ឮ​អ្នកជិតខាង​ខ្សឹបប្រាប់​ផង គាត់​ក៏​តាមដាន​រហូត លុះ​មកដល់​ម៉ោង៩និង៤៥នាទី​យប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ បុរស​ជា​ប្តី​បានចេញ​មកពី​ធ្វើការ រួច​គោះទ្វារ​ឲ្យ​ប្រពន្ធ​បើកទ្វារ ស្រាប់តែ​នារី​ជា​ប្រពន្ធ​បា​នរក​ឡេះ​ប្រើ​បុរស​ជា​ប្តី​ឲ្យ​ទៅ​ទិញ​អី​ហូប ពេលនោះ បុរស​ជា​ប្តី​មានការ​សង្ស័យ ក៏​លួច​ហែក​ជញ្ជាំង​មើល​ក៏​ឃើញ​ម៉ូតូ​របស់​ឈ្មោះ ដុំ ធឿន នៅក្នុង​បន្ទប់ ហើយ​គាត់​ក៏​រុញ​ទ្វារ​ស្រាប់តែ​ឃើញ​ឈ្មោះ ដុំ ធឿន ដេក​ឱប​គ្នា​លើ​គ្រែ បន្ទាប់មក​បុរសរងគ្រោះ​ជា​ប្តី​ក៏​ស្ទុះ​ចេញមកក្រៅ​បន្ទប់​វិញ ហើយ​យក​កូនសោ​ចាក់​ទ្វារ​បន្ទប់​ពី​ក្រៅ ទុក​អ្នក​ទាំងពីរ​នៅក្នុង​បន្ទប់​នោះ ។

បន្ទាប់មក រូបគាត់​ជា​ប្តី​បានមក​ប្តឹង​ប៉ូលីស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ជួយ​ទៅ​មើល ពេលទៅដល់​វិញ បុរស​ឈ្មោះ​ដុំ ធឿន បាន​ធាក់​ទ្វារ​ចេញ​ក្រៅ​បាត់​នៅសល់តែ​នារី​ជា​ប្រពន្ធធ្វើហាក់ដូចជាមិនដឹងរឿងអីសោះ៕ សុធី

Leave a Reply

Your email address will not be published. Required fields are marked *