ហ៊ីយ៉ាន់ដាយ បុកម៉ូតូស្លាប់ម្នាក់​​ របួសម្នាក់

កណ្ដាល​៖​ មានឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍មួយកើតឡើងរវាង​រថយន្ត​បុក​ម៉ូតូ កាលពី​ម៉ោង ០០និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​គល់ស្ពាន​ជប៉ុន​ខាងត្បូង លើផ្លូវ​លេខ​២០៦​កែង​21A ស្ថិត​ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ បណ្តាលឲ្យបុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​រងរបួស​ស្រាល ។​

​មុនពេលកើតហេតុ ​រថយន្ត​ម៉ាក Hyundai ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2P 5602 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​គេច​បាត់​) បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត មកដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង ម៉ាក Honda Scoopy ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1P 0777 (​មាន​កញ្ចក់​មើល​ក្រោយ និង​ពាក់មួក​សុវត្ថិភាព​) អ្នកបើកបរ​ឈ្មោះ វុ​ធ ដា​វីត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តាខ្មៅ​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​អ្នករួមដំណើរ​ពីក្រោយ ឈ្មោះ វណ្ណ ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ ជាមួយ​អ្នកបើកបរ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង បណ្តាល​ឲ្យ​អ្នករួមដំណើរ​ពីក្រោយ​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ស្រាល​បាន​ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *