ឆេះផ្សារពោធិលង្គការជិត១០០តូប បំផ្លាញទ្រព្យសន្ធឹកសន្ធាប់

សៀមរាប៖ អគ្គិភ័យបានបំផ្លាញផ្សារ​ពោធិ​លង្ការ ដែលជា​ផ្សារ​ឯកជន​មាន​តូប​លក់ដូរ តូច​និង​ធំ​ប្រមាណ​ជិត១០០​តូប អស់​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើនបណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​​កាលពី​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​.​ខេត្ត សៀមរាប​។​

​អធិការនគរបាល​ក្រុង​សៀមរាប លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង បាន​ថ្លែង​ឲ្យ​ដឹងថា ហេតុការណ៍​ឆាបឆេះ​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី មកពី​តូប​លក់​គ្រឿងសំណង់ ទើប​បន្ត​ឆេះ​រាលដាល​ដល់​តូប​ផ្សេងទៀត​។  សរុប​តូប​ដែល​ឆេះ​ទាំងស្រុង​មាន​ចំនួន​៨៥​តូប ក្នុងនោះ​សម្ភារៈ​ដែល​នៅក្នុង​តូប ក៏​ឆេះ​អស់ទាំង​ស្រុង​ផងដែរ​។ ប៉ុន្តែ​នៅ​ពុំទាន់​អាច​ប៉ាន់ប្រមាណ​អំពី​ទំហំ​ទឹកប្រាក់ នៃ​ការខូចខាត​បាន​នៅឡើយ​ទេ។

​សមត្ថកិច្ចបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​កងរាជអាវុធហត្ថ​ខេត្ត និង​រថយន្ត​របស់​អា​ជ្ញា​ធរ​អប្សរា​សរុប ១២​គ្រឿង ដោយ​ប្រើប្រាស់​ទឹកជា​ច្រើនគ្រឿង ៕សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *