ភ្នំពេញ៖ នគរបាលខណ្ឌជ្រោយចង្វា សហការជាមួយនគរបាល ប៉ុស្តិ៍បាក់ខែងបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ពន្ធ័ករណី កែច្នៃដោយខុសច្បាប់នូវសារធាតុញៀន (យកដើមកញ្ឆាធ្វើជាបារី កាលពីម៉ោងជាង៤រៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។
វត្ថុតាងចាប់យករួមមាន1. កញ្ឆាក្រៀមទំងន់ 1,3គីឡូក្រាម2. គ្រាប់កញ្ឆាក្រៀមទំងន់ 1,7 គីឡូក្រាម 3. កញ្ឆាលាយរួចសម្រាប់វិចខ្ចប់ធ្វើជាបារី ទំងន់1គីឡូក្រាម. អាចម៍កញ្ឆាចំនួន៤ កញ្ចប់ (ធំ២ តូច២)5. បារីកែច្នៃរួចធ្វើពីកញ្ឆា ចំនួន1កញ្ចប់តូច (19ដើម) 6. គ្រាប់កញ្ឆាក្រៀមច្រកក្នុងថង់ផ្លាស្ទិចចំនួន12កញ្ចប់7. ថង់ផ្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន 8. កូនជញ្ជីងប៉ុងសម្រាប់ថ្លឹងកញ្ឆាចំនួនមួយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារួមនឹងវត្ថុងតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ត៕ អូន ធួក
