ខេត្តបន្ទាយមានជ័យ ៖នារីវ័យក្មេងម្នាក់បានស្លាប់គួរឲ្យរន្ធត់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចខាងកើតវត្តសន្យារាម ចម្ងាយប្រហែល២០០ម៉ែត្រ ស្ថិតក្នុងភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយសាររថយន្តបុកស្លាប់ ។
ក្មេងស្រីជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ឈ្មោះ ឈួម ស្រីណាត់ អាយុ១៤ឆ្នាំ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមធុនសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1T-9502 អ្នកបើកបរឈ្មោះ ឆៃ ថូរ៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ពេលនោះ មានម៉ូតូ១គ្រឿងបានបើកមកកៀរដៃចង្កូតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួលខ្ទាតឈ្មោះ ឈួម ស្រីណាត់ ទៅលើទ្រូងថ្នល់ហើយជនរងគ្រោះបានបោកក្បាលទៅនឹងរថយន្តច្នៃស្លាប់ ចំណែកគូដណ្តឹង២នាក់ គ្រាន់តែរងរបួសស្រាលទាំង២នាក់៕ សម្បត្តិ