ស្តឺងត្រែង៖ កាលពីម៉ោង៩ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យផ្សព្វផ្សាយ(ក៩) នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយនគរបាលទំនាក់ទំនងច្រកទ្វារអន្តរជាតិ ច្រកត្រពាំងក្រៀលហៅកាត់ថា BLOបានបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដោយរឹបអូសថ្នាំញៀនបាន៥កញ្ចប់ធំ ព្រមទាំងឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់ជាមេខ្លោងដ៏ធំមួយផងដែរ នៅភូមិសាស្ត្រភូមិខាំផាន់ សង្កាត់ សាមគ្គី ក្រុងស្ទឹងត្រែងក្បែរព្រំដែនច្រកអន្តរជាតិ កម្ពុជា-ឡាវ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ម៉ៃ សនសៃយ៉ាញ៉ាខាមភេទប្រុសអាយុ៣៩ឆ្នាំជនជាតិឡាវ។ មុនពេលឃាត់ខ្លួន ជនសង្ស័យមានទីលំនៅភូមិណាឌី ស្រុកវៀងថងខេត្តបូលីខាំសៃប្រទេសឡាវ។ ជននេះត្រូវបាននាំខ្លួន មកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់។សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បក្សពួកជាចើននាក់ទៀត ៕ សំបូរ


