ភ្នំពេញ៖ នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងកាពារអនិតិជន នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧នេះ បានបង្រ្កាបទីតាំង ម៉ាស្សា ដែលមានបង្កប់ សេវាបម្រើផ្លូវភេទ មួយកន្លែង យីហោ ស្រីលីន៦៨ ស្ថិតនៅផ្ទះលេខ ០១Eo ផ្លូវ ២៧cc ភូមិគោចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយមានការ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ងារង អមសាលាដំបូង រាជធានីភ្នំពេញហើយបានឃាត់ខ្លួនជនសង្ស័យមេខ្លោងពីរនាក់ និងរំដោះនារីរងគ្រោះ ៨នាក់។
សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះ ៨នាក់ មានអាយុចាប់ពី ១៧ឆ្នាំ ដល់អាយុ ២៨ឆ្នាំ ឯ ជនសង្ស័យ ២នាក់ដែលជាម្ចាស់ទីតាំងក្នុងនោះទី១ឈ្មោះ ច្រេង គឹមសេង ភេទប្រុស អាយុ ៣១ឆ្នាំ និងទី២ឈ្មោះ វ៉ានគឹមលីន ភេទស្រី អាយុ ២៦ឆ្នាំ ។
ក្នុងការចុះបង្ក្រាបនេះដែរ បានរកឃើញវត្ថុតាងមួយចំនួន ដូចជា ស្រោមអនាម័យមិនទាន់ប្រើ និងប្រើហើយ, កេះឯកសារជនរងគ្រោះមួយចំនួន, សៀវភៅកត់ត្រាបញ្ជីចំនួន ៣ក្បាល, ទូរស័ព្ទ២គ្រឿង, ទឹកប្រាក់ចំនួន ១,៥០០,០០០រៀល និងម៉ូតូ ស៊ុយហ្ស៊ុយគីស្មាស ពណ៌ក្រហម ស៊េរីឆ្នាំ២០១៦ មួយគ្រឿងផងដែរ៕ អូន ធួក
