


ភ្នំពេញ៖ នារីរងគ្រោះម្នាក់ជិះម៉ូតូទៅទិញសាច់គោដើម្បីធ្វើម្ហូបលុះត្រឡប់មកវិញរៀបនឹងបត់ចូលផ្ទះត្រូវចោផ្ជង់ប្លន់យកម៉ូតូបានដោយសុវត្ថភាព។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៦នឹង៣០នាទីល្ងាចថ្ងៃទី៨ខែមិនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ជាប់របងបន្ទាយទាហាន ឆ័ត្រយោង(៩១១ )ទល់មុខផ្ទះជនរងគ្រោះភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះតុន គារ ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មររោងចក្ររស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូដែលជនសង្ស័យ ប្លន់ម៉ាក់ ឌ្រីមសង់សេរ៊ី ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1DO9066។
តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុគាត់បានជិះម៉ូតូទៅផ្សារកំបូលដើម្បីទិញម្ហូបអាហារ ហើយគាត់បានត្រឡប់មកផ្ទះវិញ លុះមកជិតដល់ផ្ទះគាត់សេញ៉ូបំរុងនឹងរៀបចូលផ្ទះស្រាប់តែជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក់ ហុងដាអោយគាត់ឈប់ហើយម្នាក់ជិះក្រោយបានយកកាំភ្លើងខ្លីមកផ្ជង់ថែមទាំងស្រែកតិចៗថាកុំមាត់ហានថាមាត់បាញ់ឥឡូវ ហើយម្នាក់ដែលកាន់កាំភ្លើងបានយកសោរពីគាត់ជិះចេញទៅទាំង២នាក់បាត់។បន្ទាប់មកគាត់រត់ចូលផ្ទះអ្នកជិតខាងដែលនៅខាងត្បូងផ្ទះគាត់ដោយភ័យខ្លាចយ៉ាងខ្លាំង។
តាមប្រភពដដែលបានបន្តទៀតថាជនសង្ស័យទាំង២នាក់ខាងលើសុទ្ធតែក្មេង អាយុប្រហែលត្រឹម២០ចុះឫលើសតិចតួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុនារីរងគ្រោះខាងលើបានមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលកំបូលដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវវែករកមុខសញ្ញាខាងលើយកមកផ្តល់ទាទោសតាមច្បាប់៕សារ៉េត