រថយន្តបុកម៉ូតូ របយសធ្ងន់នារីបម្រើការងារនៅហាងខារ៉ាអូខេម្នាក់

0
173

ព្រះសីហនុ : មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តមួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យនារីបម្រើការនៅខារ៉ាអូខេ នគរសំរិទ្ធ ម្នាក់រងរបួសធ្ងន់(បាក់ជើង) ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៣ យប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតស្តុបសុខាភិបាលចាស់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះមកធ្វើការពិនិត្យនិងវាស់វែង នាំយករថយយន្តបង្កនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here