បាត់កូនស្រីអាយុ១៤ឆ្នាំពីផ្ទះយកមាស២តម្លឹងទៅជាមួយ រត់ប្តឹងនគរបាលឲ្យជួយ

ភ្នំពេញ:ក្មេងស្រីម្នាក់ឈ្មោះ វណ្ណារ៉ា សៀវម៉ី អាយុ១៤ឆ្នាំ ជាសិស្ស សព្វថ្ងៃរស់នៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យបានបាត់ចេញពីផ្ទះពីរថ្ងៃមកហើយរហូតដល់ម៉ោង៩ និង៤៥ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ឈ្មោះ ហៀង អូន អាយុ៥២ឆ្នាំ បានកាន់រូបថតកូនស្រីម្នាក់នេះ មកកាន់ប៉ុស្ដិ៍នគរបាលចោមចៅដើម្បីសុំអន្តរាគមន៍ស្វែងរកកូនស្រីគាត់ម្នាក់នោះ ដែលបានលួចចាកចេញពីផ្ទះបាត់ ដោយបាននាំយកទាំងគ្រឿងអលង្កាមាស ទៅជាមួយជាង២តម្លឹងផង។

ស្រី្តជាម្តាយនិយាយថាកូនស្រីគាត់មិនដឹងទៅទៅណាទេ ព្រោះទូរស័ព្ទ ក៏មិនចូលថែមទៀត ហើយដោយមានការព្រួយបារម្ភពីសុវត្ថិភាពនាង និងសង្ស័យថានាងចាញ់ល្បិចអូសទាញ របស់ជនណាម្នាក់នាំទៅកាន់កន្លែងដែលមានគ្រោះថ្នាក់នោះ ទើបគាត់ជាម្ដាយបានប្ដឹងសុំឲ្យនគរបាលជួយធ្វើការស្រាវជ្រាវរឿងនេះ ៕ ទន្សាយ

 

 

Leave a Reply

Your email address will not be published. Required fields are marked *