ម្តាយចិត្តអប្រិយបង្កើត​កូន​ហើយយកទៅផ្លុងចោលស្លាប់ក្នុងកណ្តាលព្រៃត្រូវបានគេប្រទះឃើញ

0
306

 
ភ្នំពេញ៖ ទារិកាអភ័ព្វដែលទើបនឹងកើតម្នាក់ត្រូវប្រជាពលរដ្ឋជាអ្នកឡើងត្នោតម្នាក់បានប្រទះឃើញគេយកមកវិចខ្ចប់ជាមួយនិងអាវច្រកកាបូបស្ពាយពណ៌ផ្កាឈូក តែអ្វីដែលគួរអោយស្តោកស្តោយគឺទារិកានោះបានដាច់ខ្យល់ស្លាប់រួចទៅហើយ។ ហេតុការ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦នៅចំណុចគុម្ពព្រៃមួយនៅមុខវត្តជន្លង់ម្លូរក្នុងភូមិព្រៃរងៀងសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែនជ័យ។

បុរសឡើងត្មោតដែលបានប្រទះឃើញទារិកានោះឈ្មោះ រឿន រ៉ន អាយុ៣៧ឆ្នាំមុខរបរជាអ្នកឡើងត្នោត បានរៀបរាប់អោយដឹងមុនពេលកើតហេតុរូបខ្លួនទៅយកទឹកត្នោតដូចសព្វដងនៅពេលដែលឆ្លងកាត់កន្លែងកើតក៏បានប្រទះឃើញកាបូបស្ពៀពណ៍ផ្កាឈូមួយនៅក្បែរគុម្ពព្រៃហើយរូបបានទៅបើកមើលក៏ឃើញទារិកានៅក្នុងនោះតែម្តងទើបរាយការណ៍ទៅអជ្ញាធរតែម្តង។

ក្រោយពេលកើតហេតុអជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុហើយបានរៀបចំសពទារិកានោះទៅតាមប្រពៃណី រីឯប្រជាពលរដ្ឋបានឧទ្ទិកុសលអោយសពទារិកានោះទៅបានសុខកត្តិភព កុំអោយជាតិក្រោយកើតមកជួបម្តាយបែបនេះតទៅមុខទៀត៕សារ៉េត

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here