ចោរជិះម៉ូតូ២គ្រឿងកៀរស្រ្តីម្នាក់ប្លន់យកម៉ូតូ Zommer X ទៅបាត់ទាំងកណ្តាលថ្ងៃចែស

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅម៉ោងប្រមាណ២ និង ៥០នាទីរសៀលថ្ងៃទី ៩ មីនានេះ មានករណី ប្លន់ម៉ូតូមួយបានកើតឡើង ដោយក្រុមជនសង្ស័យមួយក្រុម មានគ្នាចំនួន២ម៉ូតូ បានធ្វើសកម្មភាពជិះម៉ូតូកៀរស្រី្តម្នាក់ប្លន់យកម៉ូតូZoomer-X មួយគ្រឿងបានសម្រេច នៅចំណុចខាងកើតសាលាឥន្ទ្រទេវី ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

មកដល់ពេលនេះសមត្ថកិច្ចកំពុងឆែកសកម្មភាពប្លន់នៅក្នុងកាម៉េរ៉ាសុវត្តិភាព ដើម្បីកំណត់ មុខសញ្ញាតាមចាប់ខ្លួន ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *