កំពុងឈរនៅលើចិញ្ចើមថ្នល់ ក្មេងស្ទាវមកកាប់ជាច្រើនដាវសាមូរ៉ៃ ដាច់កជើង

ភ្នំពេញ: ជនដៃដល់មិនស្គាល់មុខម្នាក់ បានធ្វើសកម្មភាពដេញកាប់ ទៅលើបុរសម្នាក់ជាច្រើនដាវ បណ្តាលឲ្យរបួសធ្ងន់ដាច់កជើងម្ខាង សង្ស័យជារឿងគំនុំ កាលពីវេលាម៉ោង ០០ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះ ថោង ប៊ុនហៀង អាយុ៥០ ឆ្នាំ មុខរបរជាភ្នាក់ងារសម្ងាត់របស់ប៉ូលិស ដោយមានប្រពន្ធមានឈ្មោះ សៀង ស្រីមុំ អាយុ៣០ឆ្នាំ អ្នកទាំង២ស្នាក់នៅផ្ទះសំណាក់ ខេមរ៉ា សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើ បានឈរនៅលើចិញ្ចើមផ្លូវលេខ៥១ នៅចំណុចមុខផ្សារសូរិយាម៉ល ខណ:នោះ ក៏មានជនដៃឆាវម្នាក់ បានកាន់ដាវ១ដើម ធ្វើសកម្មភាពកាប់ប្រហារទៅលើក្បាលជនរងគ្រោះជាច្រើនកាំបិត ហើយចុងក្រោយក៏កាប់ចំ.កជើង បណ្ដាលឲ្យជិតដាច់ជើងខាងស្ដាំទៅហើយ រងរបួសធ្ងន់ដេកលើថ្លុកឈាម រួចជនសង្ស័យក៏រត់គេចខ្លួនបាត់ស្រមោល។

ករណីនេះសង្ស័យជារឿងគំនុំ រវាងអ្នកជួញដូរថ្នាំញៀននៅម្តុំនេះ ជាមួយជនរងកគ្រោះ ដែលផ្តល់ព័ត៌មានឲ្យសមត្ថកិច្ចទៅបង្រ្កាបពួកគេតែម្តង ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *