ខឹង​អោយ​លុយ​គេ​ទិញ​ថ្នាំ​ញៀនមិន​ឃើញ​មក​ជិះកង់តាមរកដេញវាយ​ផ្អើលប្រជាពលរដ្ឋវាយមួយជើងរបួសទ្រមខ្លួន

 

 

 

 

ភ្នំពេញ៖ បង​ធំ​ប្រចាំ​ភូមិ​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កាកាប​ចាប់​ឃាត់​ខ្លួន​ ខណៈ​ដែល​អោយ​លុយ​បក្ខពួក​ទៅ​ទិញ​ថ្នាំ​ញៀន​មិន​ឃើញ​យក​មក​អោយ​ខឹង​ជិះ​កង់​តាម​រក​ដេញ​វាយ​ផ្អើល​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១១នឹង៤០យប់ថ្ងៃទី១០ខែមិនាឆ្នាំ២០១៧នៅចំណុចមុខប្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ស្ថិតនៅជាប់ផ្លូវ សហព័ព្ធរុស្សី ភូមិ ក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យទី១-ឈ្មោះ ពៅ សុី​ថាហៅអាពែកភេទប្រុសអាយុ ៣១ឆ្នាំមុខរបរ​មិន​ពិត​ប្រាកដ​ស្នាក់នៅភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ​និង​ទី២-ឈ្មោះ លីសុខចំរើន ហៅអាជ្រូក អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិកើតហេតុជាមួយគ្នា។​

តាមប្រភពពត៌មានពីសន្តិសុខយាមហាងវាំងននទល់មុខប្រលានយន្តហោះបាននិយាយថាមុនពេលកើតហេតុពួកគាត់ឃើញជនសង្យ័យ២នាក់ជិះកង់មក​រករឿងដេញវាយ​អ្នក​ប៉ះកងហើយស្រែកអោយសន្តិសុខជួយ​ ពេលនោះក្រុមសន្តិសុខអន្តរាគមន៍ហើយត្រូវបុរស២នាក់ខាងលើដេញគប់វាយក្រុមសន្តិរត់ជែងគ្នាហើយជិះកងរត់បាត់។បន្ទាប់មកបានដេញកាប់​ពួក​រត់ម៉ូតូឌុបបណ្តាលអោយរងរបួស ថែម​ទាំង​ដេញវាយប្រជាពលរដ្ឋ ហើយ​ដេញគប់រថយន្តដែលបើកតាមផ្លូវទៀូតផង។ទើប​ប្រជាពលរដ្ឋរត់ទៅប្តឹងសមត្ថកិច្ចមកជួយអន្តរាគមរន៍ភ្លាមៗ បន្ទាប់មកជនបង្កហេតុទាំង២នាក់ខាងលើត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​កាកាប​ឃាត់ខ្លួន​បានហើយប្រជាពលរដ្ឋស្មានថាចោរនាំគ្នាវាយបណ្តាលអោយទ្រមខ្លួន។​បន្ទាប់មក​កម្លាំង​នគរបាល​បាននាំជនទាំង២នាក់យកទៅប៉ុសិ៍្តដើម្បីសាកសួរ ខណៈ​ដែល​សាកសួរ ជនទាំង២នាក់ខាងលើបានសារភាពថា ពួកគាត់ឃើញបុរសម្នាក់ដែលខ្លួនយកលុយអោយទិញថ្នាំញៀន។​ ប៉ុន្តែ​បុរសខាងលើយកលុយហើយ តែមិនយកថ្នាំអោយពួកគាត់ទើបពួកគាត់ដេញវាយពេល​នោះ​ក្រុមសន្តិសុខមកជួយ​ ហើយខ្លួន​ទាំង២នាក់សង្ស័យសន្តិសុខខាងលើជាបក្ខពួក​អ្នក​ជួញដូរថ្នាំញៀនមកជួយ។​
បើតាម​ប្រភព​ព័ត៌មាន​ពី​នគរបាលប៉ុសិ៍្តកាកាបបាន​បង្ហើប​អោយ​ដឹង​ថា​ជនបង្កទាំង២នាក់ខាងលើគឺជាបងធំប្រចាំនៅភូមិកើតហេតុខាងលើ ដោយមាន សហសនាម(អាពែក នឹងអា​ជ្រូក)តែង​តែ​ដើរ​វាយ​គេ​ផ្អើល​ពេញ​ភូមិ​រាល់​ដង​។

ក្រោយពេលកើតហេតុជនសង្ស័យទាំង២នាក់ត្រូវកម្លាំង​នគរបាល​កំពុង​សាកសួរនឹងកត់កំណត់ហេតុ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋានចាត់ការបន្តតាមនីតិវិធី​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *