

ខេត្តកណ្តាល៖ នារីគថ្លង់ម្នាក់ជនសង្ស័យលួងលោមចាប់រំលោភសេពសន្ថវៈក្នុងបន្ទប់ទឹកត្រូវឪពុកឃើញទាន់ប្ដឹងនគរបាលមូលដ្ឋានចុះទៅចាប់ឃាត់ខ្លួនយកមកសាកសួរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៨:០០នាទីល្ងាចថ្ងៃទី១០ខែមិនាឆ្នាំ២០១៧ស្ថិតនៅចំណុចភូមិ ពុកឬស្សីលើ ឃុំ ពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ម ត ល ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរមុខរបរជាមនុស្សគថ្លង់មានជំងឺសរសៃប្រាសាទមានទីលំនៅភូមិឃុំកើតហេតុ។ចំណែកជនសង្ស័យឈ្មោះជ្រា បូផាន់ហៅ សុខម៉ាញ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតហេតុ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលមូលដ្ឋានម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ មាននារីរងគ្រោះជាមនុស្សគថ្លង់ព្រមទាំងមានជំងឺសរសៃប្រាសាទធ្វើដំណើរតាមផ្លូវក្នុងទិសដៅពីកើតទីលិច ចំណែកឯជនសង្ស័យបានជិះម៉ូតូមកក៏ជួបគ្នា។រួចជនសង្ស័យធ្វើដៃសញ្ញាស្រឡាញ់គ្នាដាក់ជនរងគ្រោះពេលនោះជនរងគ្រោះបានងក់ក្បាលដាក់ជនសង្ស័យ។ បន្ទាប់មកជនសង្ស័យបានដើរចូលបន្ទប់ទឹករបស់ខ្លួនហើយដើរចេញមកវិញ ពេលនោះជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកនោះ។ឯជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់ទឹកនោះដែរ។ ពេលចូលដល់ជនសង្ស័យបានចាប់ស្រាតខោជនរងគ្រោះហើយរំលោភសេពសន្ថវ: បានសម្រេចតែម្តង។ ក្រោយមកឪពុកម្តាយជនរងគ្រោះបាត់កូនក៏ដើររកហើយឃើញនៅក្នុងបន្ទប់ទឹកព្រមទាំងឃើញជនសង្ស័យដើរចេញពីក្នុងបន្ទប់ទឹកនោះ។ដោយមានការសង្ស័យឪពុកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពុកឬស្សីដើម្បីអោយកម្លាំងនគរបាលប៉ុស្តិ៍ចុះឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសាកសួរនិងអនុវត្តតាមនីតិវិធី ។
តាមចំលើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថាខ្លួនពិតបានរំលោភសេពសន្ថវះលើជនរង្រោះប្រាកដមែន។
បច្ចុប្បន្ននេះជនសង្ស័យកំពុងសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននូវអធិការស្រុករងចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕សារ៉េត