

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ជាជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញសហការនិងកម្លាំង ការិយាល័យគ្រឿងញៀនក្រុងធ្វើការស្រាវជ្រាវបន្តបើកយុទ្ធនាការបោសសំអាតនិងបង្រ្កាបការជួញដូរគ្រឿងញៀនមួយកន្លែងនៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសំបូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយនិងជួញដូរគ្រឿងញៀន ហើយថែមទាំងប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច។ ប៉ុន្តែទោះបីជាជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបជាក់ស្តែងជាបន្តបន្ទាប់ឃាត់ខ្លួនមនុស្ស១នាក់ក្នុងនោះដកហូតគ្រឿងញៀនចំនួន១៣កញ្ចប់តូច រួមនិងសំភារៈសំរាបប្រើប្រាស់មួយចំនួនទៀតផង។ហេតុការណ៍បង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី១០ខែមិនា ឆ្នាំ២០១៧នៅចំណុចផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះច្រេង រ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ
ទីកន្លែងស្នាក់នៅមិនពិតបាកដ ។
តាមប្រភពពត៌មានពីកម្លាំងកងរាជអាវុធហត្ថម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការចុះបង្ក្រាបនេះដឹកនាំដោយ លោកថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ និងដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញារងសៀង សុខ ទើបកម្លាំងខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន១នាក់និងវត្ថុតាងថ្នាំញៀនចំនួន១៣កញ្ចប់តូច,រួមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន ។
បច្ចប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីរបស់តុលាការ៕សារ៉េត