ចាញ់​លេងល្បែងអស់លុយគិតមិនចេញចងករ​សម្លាប់​ខ្លួនក្នុងបន្ទប់ទឹកនៅកាស៊ីណូខេត្តស្វាយរៀង

 

 

 

 

ខេត្ត​ស្វាយរៀង​៖​បុរស​ម្នាក់​លេង​ល្បែង​អស់​លុយ​នៅ​ក្នុង​កាសុីណូសម្រេច​ចង​ក​សម្លាប់​ខ្លួន​នៅក្នុង​បន្ទប់​ទឹក​បង្ក​ឲ្យ​មានការភ្ញាក់ផ្អើលឆោឡោឡើងបណ្ដាលអោយភ្ញៀវក៏ដូចជាបុគ្គលិកនាំគ្នាចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចប្រចាំកាស៊ីណូភ្លាមៗ​ ខណៈ​ដែល​ប្រទះឃើញ​សាកសព​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៤រសៀលថ្ងៃទី៩ខែមីនាឆ្នាំ២០១៧នៅកាស៊ីណូមានទីតាំងស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
តាមប្រភព​ពត៌មាន​ពី​សមត្ថកិច្ចក្រុងបាវិតបានអោយដឹងថាក្រោយពីទទួលសេចក្ដីរាយការណ៏របស់សមត្ថកិច្ចប្រចាំការនៅកាស៊ីណូនោះភ្លាមសមត្ថកិច្ចក្រុងនិងប៉ុស្តិ៍​រដ្ឋបាលក៏ដូចជានគរបាលជំនាញនៃស្នងការខេត្តនិងមានការសម្របសម្រួលពីលោកគង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងទើបចុះទៅកន្លែងនោះ។
តាមប្រភព​ដដែល​បាន​បន្តថាបុរសដែលសង្ស័យចាញ់ល្បែងអស់លុយពីខ្លួនជាជនជាតិវៀតណាមមានឈ្មោះ ង្វៀង ហ្វាងទៀងគឿង  អាយុ២១ឆ្នាំមានទីលំនៅភូមិ សង្កាត់ភូគឿងទីរួមខេត្តប៊ិញយឿងប្រទេសវៀតណាម។ក្រោយពីសមត្ថកិច្ចគណ:កម្មការកោសល្យវិច្ច័យពិនិត្យឃើញថាសាកសពនេះស្លាប់ដោយសារចងកពិតប្រាកដមែនដោយមិនមានស្នាកស្នាមអ្វីជារឿងឃាដកម្មអ្វីនោះទេ។បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលយកទៅតម្កល់ទុក្ខបណ្តោះអាសន្ននៅវត្តពោធិថ្មី(ហៅវត្តបាវិត)ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមកទទួលយកទៅបុណ្យតាមប្រពៃណី។
បើតាមបុគ្គលិកកាស៊ីណូបានអោយដឹងថាជនរងគ្រោះបានមកចូលមកលេងល្បែងតាំងពីព្រឹកមកម៉្លេះប៉ុន្តែរូបគេមិនដឹងថាជនគិតខ្លីនេះចាញ់លុយអស់ប៉ុន្មានលានដុងនោះទេបានជាសម្រេចចិត្តបែបនេះ។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ក្រុង​កំពុង​ធ្វើ​កោសល្យវិច័យ​នឹង​ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *