

ភ្នំពេញ៖ជនសង្ស័យជាជនជាតិវៀតណាមចំនួននាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ចាប់ឃាត់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ហេតុការណ៍នេះបានធ្វើឡើងកាលពីថ្ងៃទី១២ខែមិនាឆ្នាំ២០១៧ វេលាម៉ោង១៩និង៣០នាទីយប់ ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវ៣៦៩ ភូមិកណ្តាល សង្កាត់ ច្បារ អំពៅទី២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យ១-ឈ្មោះសុខ ពៅ ហៅផាង ថាន់ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងតុទូនិង២-ឈ្មោះជុំសុផាហៅឡាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងតុទូ ស្នាក់នៅភូមិ កណ្តាលសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅជាមួយគ្នា។
ការបង្ក្រាបនេះដកហូតបានវត្ថុតាងរួមមាន ៖
+ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០១កញ្ចប់ថង់តូចនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CC-៩៨៩០ព្រមទាំងឧបករណ៍ជក់គ្រឿងញៀន០១កំប្លេរ។
បច្ចុប្បន្ននេះជនសង្ស័យកំពុងសាកសួរនិងឃុំខ្លួនបណ្ដោះអាសន្ននូវអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត