ទិញកង់៣សំរាប់ទុកជួល ដល់ថ្ងៃបង់លុយមិនឃើញមកបង់ បាន២ថ្ងៃមកដាក់ពាក់បណ្តឹង ឃើញកងបីនៅសង្កាត់ចោមចៅ

 

 

 

ភ្នំពេញ៖ ថៅកែម្នាក់ទិញកង់៣សំរាប់អោយគេជួលដល់ថ្ងៃបង់លុយមិនឃើញមកបង់បាន២ថ្ងៃទើបដាក់ពាក្យ​បណ្តឹងក៏មករកឃើញឃើញនៅសង្កាត់ចោមចៅ។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១រំលងអាត្រាតឈានចូលថ្ងៃទី១៤ខែមិនាឆ្នាំ២០១៧ ស្ថិតនៅចំណុចឃ្លាំង អត់យីហោ មួយកន្លែងតាមបណ្តោយផ្លូវ វេងស្រេង ភូមិជ្រៃកោងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យទទួលផលចោរកម្មឈ្មោះ​វណ្ណា វិសាល ​អាយុ៣៦ឆ្នាំ មុខរបរទទួលរបស់បញ្ចាំស្នាក់នៅសង្កាត់ទឹកល្អក់៣ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ចំណែក​ឯ​ម្ចាស់កង៣ ឈ្មោះថាំ វាន់សុផល់អាយុ ៣៦ឆ្នាំ​មុខរបរ​មន្រីយ នគរបាល រស់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោគ។​

តាមប្រភពពត៌មានពីថៅកែ​កង់៣បាននិយាយថា​កង់៣របស់គាត់ទុកសំរាប់ជួលអោយ ប្រជាពលរដ្ឋ ដែលមិនមានលិទ្ធភាពទិញរត់ហើយគាត់បានជួលអោយជនសង្ស័យ ម្នាក់យកទៅរត់ជាច្រើនខែមកហើយដោយក្នុងចំនួន១០ថ្ងៃយកតំលៃជួលម្តងស្មើនឹង៥០ដុល្លារ៍ បើគិតជាថ្ងៃ ក្នុង១ថ្ងៃចំនួន៥ដុល្លារ៍។
តាម​ប្រភពដដែលបានបន្តទៀតថា លុះដល់ថ្ងៃទី១១ខែមិនាឆ្នាំ២០១៧ដែលជាថ្ងៃត្រូវបង់ មិនឃើញជនសង្ស័យដែលមកជួលមកបង់លុយ ហើយបានចំនួន២ថ្ងៃ បានគាត់តេទំនាក់ទំនងតាមទូរស័ព្ទ តែតេមិនចូលឡើយហើយមានការសង្ស័យ គាត់បានឆែកមើលតាម​GPS បានឃើញរម៉ករបស់គាត់ដែលមានទីតាំងនៅសង្កាត់ចោមចៅ។​បន្ទាប់មករូបគាត់បានមកដាក់ពាក់បណ្តឹនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ផងលុះនៅវេលាម៉ោងកើតហេតុពួកគាត់បានរកឃើញឃ្លាំងនៅចំណុចកើតហេតុខាងលើ។​
ប្រភពពីសមត្ថកិច្ចបាននិយាយថាពេលភ្លាមនោះកំលាំងប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​អន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានមកឡោមព័ទចំណុចឃ្លាំងខាង​ព្រម​ទាំង​ហៅ​ម្ចាស់​ទី​តាំង​មក​សាក​សួរ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *