ភ្នំពេញៈបុគ្គលិកសន្តិសុខឯកជនម្នាក់ ត្រូវនគរបាលខណ្ឌទួលគោក ឃាត់ ខ្លួនកាលពី វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈកំពុងអង្គុយយាមនៅមុខនៅមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ផ្លូវនេហ៍រុ សង្កាត់ផ្សារដេប៉ូទី១ ពាក់ពន័្ធចាប់ក្មេងស្រីអនីតិជនរំលោភសេពសន្ថវៈបានសម្រេច ។
ជនសង្ស័យឈ្មោះ វ៉ា ឆៃ ហៅ ឆៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនI P S ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះលេខ១៥១ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រុកកំណើតភូមិ១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។រីក្មេងស្រីរងគ្រោះឈ្មោះ ម ស្រ អ ភេទស្រី អាយុ១២ឆ្នាំ ( ១០-០៥-២០០៤ ) មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល លេខ៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យនិងក្មេងស្រីរងគ្រោះ បានទំនាក់ទំនងស្គាល់គ្នាជាងមួយខែហើយ ដោយសារតែក្មេងស្រីរងគ្រោះតែងតែមកអង្គុយលេងជាមួយជនសង្ស័យដែលយាមនៅមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ។លុះមកដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៨និង៣០នាទី ជនសង្ស័យបាននាំជនរងគ្រោះចេញពីកន្លែងយាម ទៅផ្ទះម្តាយមីងនៅម្តុំផ្សារអូរឫស្សី ហើយបានព្រមព្រៀងគ្នារួមភេទបានសម្រេចម្តង ហើយនាំគ្នាត្រឡប់មកវិញ។
លុះនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១០ព្រឹក ម្តាយក្មេងរងគ្រោះបានដឹងរឿងនេះ ដោយសារ ជនរងគ្រោះនិយាយប្រាប់ ក៏បានប្តឹងមកសមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ា ឆៃ ហៅ ឆៃ នៅចំណុចមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញតែម្តង ៕ អូន ធួក
