ផឹកសុី​ឈ្លោះ​ប្រកែក​គ្នា​មួយ​ដេក​ពេទ្យ​មួយ​ជាប់​ខ្នោះ​

 

 

 
ខេត្តកណ្តាល​៖​ ​បុរស​២នាក់​ផឹក​ស្រា​ជាមួយ​គ្នា​ រហូត​ដល់​​​ស្រវឹង​រៀង​ៗ​ខ្លួនកើត​ពាក្យ​ឌឺដង​ទៅ​វិញ​ទៅ​មក​បង្ក​ជា​ហឹង្សា​កាប់​ប្រហារ​ព្រម​ទាំង​វាយ​ដំ​បង​បណ្ដាល​ឲ្យ​ម្ខាង​រង​របួស​ដេក​មន្ទីរពេទ្យ​​នឹង​ម្នាក់​ទៀត​ជាប់​ខ្នោះ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២២៖៣០នាទី​យប់​ថ្ងៃទី១៤ខែមិនាឆ្នាំ២០១៧ស្ថិត​នៅចំណុចភូមិសំរោងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។
ជន​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ វណ្ណា ម៉ាប់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅ ភូមិសំរោង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ កសិករ។ចំណែកឯ​ជន​សង្ស័យ​ឈ្មោះ ស្រស់ ស្រីស្រួល(ហៅមាស) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសំរោងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរ កម្មករ។
តាម​ប្រភពពត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះនិងជនសង្ស័យបានផឹកស្រា ស ជាមួយគ្នា រហូតដល់ស្រវឹងយ៉ាងខ្លាំងរាងៗខ្លួន។ រួចជនរងគ្រោះក៏បាននិយាយឌឺដងអោយជនសង្សយ័ថា ឯងកុំខ្លាំង ដាក់អញ សូម្បី​តែ កាលពីទៅធ្វើកម្មករនៅប្រទេសថៃទាំងពីរនាក់ ក៏ឯងរកលុយចាញ់អញដែរ។ នៅពេលនោះជនសង្ស័យខឹងបានជេគ្នាទៅវិញទៅមក​ធ្វើ​អោយ​ជនសង្សយ័បានដើរចេញពីកន្លែងផឹក ទៅយកកាំបិតនិងដែកបំពង់ទីប របស់ខ្លួន មកកាប់និងវាយជនរងគ្រោះបណ្ដាលអោយរងរបួសតែម្ដង។
បច្ចុប្បន្នជនរងគ្រោះត្រូវក្រុម គ្រួសារបានបញ្ជូនទៅព្យាលរបួសនៅប្រទេសវៀតណាម។​ចំណែកឯ​ជនសង្ស័យ និងវត្ថុតាង ត្រូវបាន​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន នៅធិការដ្ឋានគរបាលស្រុកកោះធំ ដើម្បីសាកសួរ​និងកសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការតាមនីតិវិធី​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *