កំពុង​តែដេកលក់ចោរលួចរថយន្តបាត់ រត់មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ទាំងកណ្តាលអាធ្រាត

 

 

 

ភ្នំពេញ៖ បុរសម្នាក់បានរត់ទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅអោយជួយអន្តរាគមន៍ទាំងកណ្តាលអាធ្រាត ដោយមានចោរលួយរថយន្តរបស់គាត់មួយគ្រឿងម៉ាកសុាំយ៉ុងបាត់ដោយសុវត្ថិភាព។ហេតុការណ៍ភ្ញាក់ផ្អើលនេះកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែមិនា ឆ្នាំ​២០១៧ នៅចំណុចមុខផ្ទះជួលផ្លូវចូលអាងទឹកផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

តាមប្រភពពីម្ចាស់រថយន្តឈ្មោះ ងួន ស៊ីថេង អាយុ៣៥ មុខរបរត់តាក់ស៊ី មានស្រុកកំណើតភូមិត្បែង ឃុំគគីរធំ ស្រុកស្វាយទាប ខេត្តស្វាយរៀង។បច្ចុប្បន្ន​ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាង​លើ​បានប្រាប់អោយដឹងថារថយន្តដែលបាត់ម៉ាកសាុំយ៉ុងពណ៏សប្រភេទ១៥កៅអី ពាក់ស្លាកភ្នំពេញ2AB-7230។នៅមុនពេលកើតហេតុម៉ោងជាង៦ល្ងាចគាត់បានបើកមកចតនៅមុខផ្ទះជួលដូចសពដង លុះដល់ម៉ោងកើតហេតុគាត់បានឮសម្លេងបញ្ឆេះរថយន្ត គាត់បានបើកបង្អួចបន្ទប់ងើតមើល ក៏ស្រាប់តែឃើញរថយន្តរបស់គាត់រ៊ឺយ៉ែថយក្រោយបត់ក្បាលចេញមកផ្លូវបាត់ទៅហើយ ភ្លាមនោះគាត់ក៏បានរត់ចេញមក តែចោរបានបើករថយន្តចេញទៅយ៉ាងលឿនទិសដៅឆ្ពោទៅខាងស្ទឹងមានជ័យបាត់ដោយសុវត្ថិភាព បុរសរងគ្រោះបានបន្តថា ពេលនោះបើសិនជាមានម៉ូតូដេញតាមទាន់រថយន្តនោះហើយដោយខណៈនោះស្ងាត់ពេកហើយគាត់មិនមានម៉ូតូផង។​

ក្រោយកើតហេតុជនរងគ្រោះបានមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅអោយជួយអន្តរាគមន៍ប្រកាសតាមវិទ្យុទាក់ទង និងដាក់ពាក្យបណ្តឹងដើម្បី​ស្វែង​រក​មុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាមច្បាប់​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *